ប្រទេសហ្វីលីពីន៖ យោធាបាននិយាយនៅថ្ងៃអាទិត្យថា ជនសង្ស័យម្នាក់ដែលជាពួកឧទ្ទាមត្រូវបានសម្លាប់ក្នុងហេតុការណ៍ប៉ះទង្គិចគ្នាជាមួយកងកម្លាំងទ័ពរដ្ឋាភិបាលនៅខេត្តកូដារ៉ាតខាងត្បូង ភាគខាងត្បូងប្រទេសហ្វីលីពីន។
នៅក្នុងសេចក្តីរាយការណ៍ យោធាបាននិយាយថាការប្រយុទ្ធគ្នាបានកើតឡើងនៅម៉ោប្រមាណ១១ព្រឹកថ្ងៃសៅរ៍នៅពេលកម្លាំងទ័ពរដ្ឋាភិបាលកំពុងបំពេញភារកិច្ចយាមល្បាតបាន ជួបប្រទះនឹងកងទ័ពប្រជាជនថ្មីចំនួន២០នាក់ បះបោរនៅទីប្រជុំជនផាលីបាង ដែលជាលទ្ធផលសមាជិកឧទ្ទាមម្នាក់ស្លាប់ និងរឹបអូសកាំភ្លើង២ដើម។
សូមបញ្ជាក់ផងដែរថាមិនមានទាហានរដ្ឋាភិបាលណាម្នាក់ស្លាប់ឬរងរបួសក្នុងការប្រយុទ្ធគ្នានេះទេ។ កងទ័ពប្រជាជនថ្មី បានប្រយុទ្ធគ្នាជាមួយកងទ័ពរដ្ឋាភិបាលតាំងពីឆ្នាំ១៩៦៩។
ទិន្ន័យយោធាបានបង្ហាញថា ភាពរឹងមាំរបស់មន្ត្រីរបស់កងទ័ពប្រជាជនថ្មីបានចុះខ្សោយតាំងពីសមាជិកប្រដាប់អាវុធរបស់ពួកគេកើនឡើងដល់ចំនុចកំពូលក្នុងចំនួនប្រមាណ២៥.០០០នាក់ក្នុងឆ្នាំ១៩៨០។ ទោះបីជាមានអ្នកប្រយុទ្ធរបស់ពួកគេចុះខ្សោយក៏ដោយ ក៏កងទ័ពប្រជាជនថ្មីនៅតែបន្តវាយប្រហារទ្រង់ទ្រាយតូចជាច្រើនលើកច្រើនសារនៅតាមតំបន់ជនបទដែរ៕