ប្រទេសស៊ីរី៖ យោងតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានរាយការណ៍ថា យ៉ាងហោចណាស់មនុស្ស ៣នាក់ត្រូវបានសម្លាប់ និង២០នាក់ផ្សេងទៀតរបួសក្នុងហេតុការណ៍ផ្ទុះដោយមិនស្គាល់ប្រភពនៅថ្ងៃចន្ទ នៅច្រកចូលអាល បូកាម៉ល ដែលជាទីក្រុងមួយនៅខេត្តឌៀរ អាលហ្ស័រ ភាគខាងកើតប្រទេសស៊ីរី។
ភ្នាក់ងារសារព័ត៌សាណាដែលគ្រប់គ្រងដោយរដ្ឋបានរាយការណ៍ថា ក្រុមការពារជនស៊ីវិលស៊ីរីបានរកឃើញសាកសពជនរងគ្រោះ និងបានជម្លៀសអ្នករបួសទៅមន្ទីពេទ្យក្នុងស្រុក និងពន្លត់ភ្លើងដែលឆាបឆេះដោយសារការផ្ទុះនោះ។
ប្រភពបន្ថែមថា ហេតុការណ៍ផ្ទុះបានកើតឡើងនៅក្បែរមជ្ឈមណ្ឌលចែកចាយប្រេងឥន្ធនៈ ដែលធ្វើឱ្យអណ្តាតភ្លើងកាន់តែឆាបឆេះកាន់តែខ្លាំង។
អាជ្ញាធរនៅមិនទាន់កំណត់ពីមូលហេតុនៃកាផ្ទុះនេះទេ ហើយក៏មិនមានក្រុមណាអះអាងទទួលខុសត្រូវដែរ។
ដោយទីតាំងស្ថិតនៅជិតព្រំដែនរវាងប្រទេសស៊ីរី និងអ៊ីរ៉ាក់ ទីក្រុងព្រំដែនយុទ្ធសាស្ត្រ អាល បូកាម៉ល គឺជាគោលដៅនៃក្នងការវាយប្រហារពីមុនដែលជារឿយៗត្រូវបានគេសន្មត់ថាជាការវាយប្រហាររបស់ក្រុមសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាមដែលនៅសេសសល់ក្នុងតំបន់៕