ប្រទេសឥណ្ឌា៖ ប៉ូលិសបាននិយាយថា ទាហានប៉ារ៉ារបស់កងកម្លាំងប៉ូលិសបម្រុងកណ្តាល (CRPF) យ៉ាងហោចណាស់៣នាក់រងរបួសនៅថ្ងៃពុធបន្ទាប់ពីឧបករណ៍បំផ្ទុះកែច្នៃ (IED) ដែលបង្កៃដោយក្រុមឧទ្ទាមប្រដាប់អាវុធណាហ្សាល បានផ្ទុះឡើងនៅក្នុងរដ្ឋចាខាន ភាគខាងកើតនៃប្រទេសឥណ្ឌា។
ការផ្ទុះនេះបានកើតឡើងនៅទីក្រុងឆាយបាសា ក្នុងស្រុកស៊ីងបុមខាងលិច ដែលមានចម្ងាយប្រមាណ១៥៨គីឡូម៉ែត្រភាគខាងត្បូងទីក្រុងរ៉ាយផួរ ដែលជារដ្ឋធានីរបស់រដ្ឋចាខាន។
“នៅព្រឹកនេះ ហេតុការណ៍ផ្ទុះមួយបានកើតឡើងនៅក្នុងភូមិបាលីវ៉ា ក្នុងព្រៃសារ៉ានដា ដែលស្ថិតនៅខាងក្រោមដែនសមត្ថកិច្ចរបស់ប៉ូលិសម៉េនណូហាផួរ ក្រុងឆាយបាសា បណ្តាលឱ្យមនុស្ស៣នាក់រងរបួស” នេះបើតាមសម្តីរបស់ប៉ូលិសម្នាក់ ដោយគាត់បានបន្ថែមថា មន្ត្រី CRPF បានចេញទៅក្រៅតំបន់ក្នុងប្រតិបត្តិការស្រាវជ្រាវពេលដែលការផ្ទុះបានកើតឡើង។
យោងតាមប៉ូលិសបានឱ្យដឹងថា អ្នករងគ្រោះត្រូវបានបញ្ជូនភ្លាមៗទៅកាន់មន្ទីពេទ្យដែលនៅជិតនោះបំផុត ហើយក្រោយមកត្រូវបានដឹកតាមយន្តហោះដើម្បីព្យាបាលតាមជំនាញ។
ប៉ូលិសសង្ស័យថាក្រុមឧទ្ទាមប្រដាប់អាវុធណាហ្សាលមានជាប់ពាក់ព័ន្ធនៅក្នុងការវាយប្រហារនេះ។ ថ្មីៗនេះក្រុមឧទ្ទាមប្រដាប់អាវុធណាហ្សាលបានធ្វើសកម្មភាពយ៉ាងសកម្មនៅតំបន់ភាគកណ្តាល និងភាគខាងកើតប្រទេសឥណ្ឌា។
គួររំលឹកផងដែរថា ការបះបោរត្រូវបានរាយការណ៍ថាបានឆក់យកជីវិតមនុស្សរាប់រយនាក់ ក្រៅពីការធ្វើឱ្យប្រជាពលរដ្ឋរាប់ពាន់នាក់បាត់បង់ផ្ទះសម្បែង៕