ប្រទេសឥណ្ឌា៖ ប៉ូលិសក្នុងតំបន់បានបញ្ជាក់ថា មនុស្សម្នាក់ត្រូវបានសម្លាប់ និងម្នាក់ផ្សេងទៀតរបួសនៅពេលដែលក្រុមឧទ្ទាមប្រដាប់អាវុធបានបំផ្ទុះគ្រឿងផ្ទុះកែច្នៃ (IED) នៅរដ្ឋឆាតធីសហ្កាភាគកណ្តាលប្រទេសឥណ្ឌា កាលពីថ្ងៃសុក្រ។
គ្រឿងផ្ទុះកែច្នៃត្រូវបានបង្កប់នៅតំបន់អណ្តូងរ៉ែដែក អាមដាយ ហ្កាធី ក្នុងស្រុកណារ៉ាយ៉ានផួរ ដែលមានចម្ងាយប្រមាណ៣៥០គីឡូម៉ែត្រពីទីក្រុងរ៉ាយផួរ។
ប៉ូលិសបាននិយាយថា ជនរងគ្រោះទាំងពីរគឺជាកម្មករនៅអណ្តូងរ៉ែដែក។ ប្រតិបត្តិការតាមប្រមាញ់ត្រូវបានចាប់ផ្តើមដើម្បីចាប់ខ្លួនអ្នកដែលនៅពីក្រោយការផ្ទុះនេះ។
យោងតាមប៉ូលិសបានឱ្យដឹងថា ក្រុមឧទ្ទាមប្រដាប់អាវុធណាហ្សាលមានសកម្មភាពយ៉ាងសកម្មនៅក្នុងតំបន់ដែលមានហេតុការណ៍ផ្ទុះនេះ៕