ប្រទេសកាណាដា៖ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍ថា មនុស្ស១២នាក់រងរបួសកាលពីយប់ថ្ងៃសុក្រក្នុងហេតុការណ៍បាញ់ប្រហារនៅរង្គសាលមួយកន្លែងជិតតំបន់ផ្សារជាយក្រុងស្កាបូរ៉ូ ទីក្រុងតូរ៉ុនតូ។
ក្រុងការងារសង្គ្រោះបន្ទាន់បានធ្វើសកម្មភាពតាមសេចក្តីរាយការណ៍អំពីឧបទ្ទវហេតុនេះ។ ក្រុមគ្រូពេទ្យនៅតូរ៉ុនតូ បាននិយាយថា វាគឺជា “ស្ថានភាពប្រែប្រួលញឹកញាប់” ដែលអ្នករងរបួសមានចាប់ពីកម្រិតស្រាលរហូតដល់ធ្ងន់ធ្ងរ។
ប៉ូលិសបាននិយាយថា ជនសង្ស័យបានរត់គេចចេញពីកន្លែងកើតហេតុដោយរថយន្តព័ណ៌ប្រាក់មួយគ្រឿងយ៉ាងមានសុវត្ថិភាព ដោយមិនមានបន្សល់ដានអ្វីសោះ។
អភិបាលក្រុង អូលីវៀ ឆូវ សរសេរនៅលើថ្នាលប្រព័ន្ធផ្សព្វផ្សាយសង្គមថា គាត់ ”ពិតជាឈឺចាប់ខ្លាំងណាស់” ដោយសារការបាញ់ប្រហារនេះ។
លោកស្រីនិយាយថា ប៉ូលិសតូរ៉ុនតូបានធានាអះអាងនឹងគាត់ថាគ្រប់ធនធានចាំបាច់ទាំងអស់នឹងត្រូវដាក់ពង្រាយ។ ការស៊ើបអង្កេតកំពុងដំណើរការ ហើយគេរំពឹងថាប៉ូលិសនឹងផ្តល់ព័ត៌មានលម្អិតបន្ថែមនៅពេលក្រោយ៕