ប៉ូលិសរឹបអូសអាវុធ និងគ្រាប់រំកាំភ្លើងនៅភាគខាងត្បូងអាហ្វហ្កានីស្ថាន

0

ប្រទេសអាហ្វហ្កានីស្ថាន៖ ប៉ូលិសបានរឹបអូសអាវុធ និងគ្រាប់កាំភ្លើងនៅក្នុងខេត្តអ៊ូរ៉ូហ្សហ្កេនី ភាគខាងត្បូងប្រទេសអាហ្វហ្កានីស្ថាន នេះបើតាមអ្នកនាំពាក្យប៉ូលិសខេត្តលោក ប៊ីឡាល អ៊ូរ៉ូហ្សហ្កានីបានប្រាប់អ្នកយកព័ត៌មានកាលពីថ្ងៃសុក្រ។

តាមព័ត៌មានផ្លូវការបានឲ្យថាអាវុធ និងគ្រាប់កាំភ្លើងដែលរឹបអូសបានក្នុងនោះមានមីន៥គ្រាប់ គ្រាប់កាំភ្លើងត្បាល់ជាច្រើនគ្រាប់ និងឧបករណ៍យោធាមួយចំនួនទៀតដែលបន្សល់ទុកពីសង្គ្រាមត្រូវបានរឹបអូសក្នុងអំឡុងប្រតិបត្តិការនៅទីក្រុងទ្រីនកុត ខេត្តអ៊ុយរ៉ូហ្សហ្កាន។

ដូចគ្នាដែរ ប៉ូលិសក៏បានរឹបអូសអាវុធនិងគ្រាប់រំសេវនៅខេត្តសាមអាន់ហ្កានភាគខាងជើងប្រទេសអាហ្វហ្កានីស្ថាន កាលពីប៉ុន្មានសប្តាហ៍មុនផងដែរ។

រដ្ឋាភិបាលបណ្តោះអាសន្នរបស់អាហ្វហ្កានីស្ថាន ដែលបានប្រមូលអាវុធនិងគ្រាប់រំសេវរាប់ពាន់ដើមក្នុងនោះមានទាំងរថក្រោះនិងកាំភ្លើងធំ ចាប់តាំងពីឡើងកាន់អំណាចក្នុងខែសីហា ឆ្នាំ២០២១ ដែលបានប្តេជ្ញាថានឹងប្រមូលអាវុធ និងគ្រាប់រំសេវពីបុគ្គលគ្រប់រូបដែលនៅក្រៅអង្គភាពសន្តិសុខ៕

LEAVE A REPLY

Please enter your comment!
Please enter your name here