ភេរវករ១០នាក់ស្លាប់ក្នុងការវាយប្រហារលើប៉ុស្តិ៍ត្រួតពិនិត្យក្នុងប្រទេសប៉ាគីស្ថាន

0

ប្រទេសប៉ាគីស្ថាន៖   អង្គភាពទំនាក់ទំនងសាធារណៈអន្តរសេវា (ISPR) ដែលជាស្ថាប័នផ្សព្វផ្សាយព័ត៌មានរបស់យោធាប៉ាគីស្ថានបាននិយាយក្នុងសេចក្តីថ្លែងការណ៍មួយនៅថ្ងៃព្រហស្បតិ៍ថា ភេរវករ១០នាក់ត្រូវបានសម្លាប់ក្នុងការវាយប្រហារនៅប៉ុស្តិ៍ត្រួតពិនិត្យនៅស្រុកថេង ខេត្តខាយប័រ ផាកថុនវ៉ា ភាគពាយ័ព្យប្រទេសប៉ាគីស្ថាន។

សេចក្តីថ្លែងការណ៍របស់ ISPR មានខ្លឹមសារថា ការប៉ុនប៉ងចូលក្នុងប៉ុស្តិ៍ត្រួតពិនិត្យត្រូវបានរារាំងដោយកងកម្លាំងសន្តិសុខយ៉ាងមានប្រសិទ្ធិភាពដែលបញ្ជៀសឱ្យក្រុមភេរវករបើករថយន្តផ្ទុកគ្រឿងផ្ទុះបុកជញ្ជាំង។

ក្រុមភេរវកររងការបាញ់ប្រហារយ៉ាងមានប្រសិទ្ធភាពពីកងកម្លាំងសន្តិសុខ​ ហើយបន្ទាប់ពីការបាញ់ប្រហារគ្នាយ៉ាងខ្លាំង​ ពួកភេរវករទាំង១០នាក់ដែលក្នុងនោះមានអ្នកបំផ្ទុះគ្រាប់បែកអត្តឃាតម្នាក់ត្រូវបានសម្លាប់នៅខាងក្រៅរបងប៉ុស្តិ៍។

ប្រតិបត្តិការបោសសម្អាតត្រូវបានធ្វើឡើងដើម្បីកម្ចាត់ក្រុមភេរវករទាំងអស់ដែលមានវត្តមាននៅក្នុងតំបន់នេះ។

យោធាក៏បាននិយាយថា កម្លាំងសន្តិសុខប៉ាគីស្ថានបានប្តេជ្ញាលុបបំបាត់ការគំរាមកំហែងនៃអំពើភេរវកម្មគ្រប់ប្រភេទចេញពីប្រទេសមួយនេះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here