ប្រទេសម៉ាល់តា៖ អ្នកដំណាងមកពីជាង៦០ប្រទេសបានមកដល់ប្រទេសម៉ាល់តាក្នុងសប្តាហ៍នេះ ហើយបានយល់ព្រមកែសម្រួលឡើងវិញនូវគោលការណ៍ណែនាំរបស់អង្គការសហប្រជាជាតិសម្រាប់យុត្តិសាស្ត្រប្រឆាំងភេរវកម្មថ្នាក់ជាតិ និងថ្នាក់តំបន់ដែលគេស្គាល់ថាជាគោលការណ៍វ៉ាលឡិតតា (Valletta)។
នៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃសុក្រ ក្រសួងការបរទេស និងទេសចរណ៍ម៉ាល់តា បាននិយាយថា គោលការណ៍ណែនាំត្រូវបានព្រមព្រៀងគ្នាក្នុងសន្និសីទអង្គការសហប្រជាជាតិស្តីពីយុទ្ធសាស្ត្រប្រឆាំងភេរវកម្មថ្នាក់ជាតិ និងថ្នាក់តំបន់ដែលត្រូវបានធ្វើឡើងនៅប្រទេសម៉ាល់តាក្នុងសប្តាហ៍នេះ។
សេចក្តីថ្លែងការណ៍មានខ្លឹមសារថា គោលការណ៍ដែលត្រូវបានកែសម្រួលនឹងក្លាយជាក្របខ័ណ្ឌសកលដ៏សំខាន់ដើម្បីដឹកនាំប្រទេសនានាក្នុងការអភិវឌ្ឍន៍ និងអនុវត្តយុត្តិសាស្ត្រប្រឆាំងភេរវកម្មថ្នាក់ជាតិ និងថ្នាក់តំបន់។
ឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីក្រសួងការបរទេសនិងទេសចរណ៍ម៉ាល់តា នឹងដាក់ស្នើគោលការណ៍វ៉ាលឡិតតា ទៅក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ និងមហាសន្និបាតអង្គការសហប្រជាជាតិក្នុងប៉ុន្មានថ្ងៃខាងមុខនេះ៕