យោធាអាមេរិកវាយប្រហារតាមអាកាសលើរដ្ឋធានីដែលកាន់កាប់ដោយក្រុមឧទ្ទាមហ៊ូធី

0

ប្រទេសយ៉េមែន៖ ទូរទស្សន៍អាល់ម៉ាស៊ីរ៉ាគ្រប់គ្រងដោយក្រុមឧទ្ទាមហ៊ូធីបានរាយការណ៍ថា យោធាអាមេរិកបានបើកការវាយប្រហារតាមអាកាសសារជាថ្មីមកលើទីក្រុងសាណារបស់ប្រទេសយ៉េមែននៅយប់ថ្ងៃចន្ទនេះ។

ការវាយប្រហារតាមអាកាសបំផ្លាញតំបន់ភាគខាងលិចទីក្រុងសាណា នេះបើតាមការចុះផ្សាយរបស់ទូរទស្សន៍ដោយមិនបានផ្តល់ព័ត៌មានលម្អិតបន្ថែម។

មិនមានរបាយការណ៍ភ្លាមៗអំពីអ្នកស្លាប់ និងរបួសនោះទេ។

 យោងតាមអ្នកស្រុកបានឱ្យដឹងថា ការវាយប្រហារបានកំណត់គោលដៅលើទីតាំងយោធាមួយកន្លែង និងឃ្លាំងជាច្រើននៅលើភ្នំដែលគ្រប់គ្រងដោយក្រុមឧទ្ទាមហ៊ូធី៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here