ប្រទេសអ៊ីស្រាអែល៖ យោធាអ៊ីស្រាអែលបាននិយាយថា កងទ័ពអាកាសអ៊ីស្រាអែលបានបាញ់ស្ទាក់ចាប់មីស៊ីលមួយគ្រាប់ដែលបាញ់ចេញពីប្រទេសយ៉េម៉ែននៅល្ងាចថ្ងៃព្រហស្បតិ៍។
យោធាអ៊ីស្រាអែលបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា “បន្ទាប់ពីសំឡេងស៊ីរ៉ែនដែលបន្លឺមួយស្របក់នៅតំបន់មួយចំនួន គ្រាប់មីស៊ីលមួយគ្រាប់ដែលបាញ់ចេញពីប្រទេសយ៉េម៉ែនត្រូវបានស្ទាក់ចាប់ដោយកងទ័ពអាកាស មុនពេលឆ្លងចូលក្នុងទឹកដីអ៊ីស្រាអែល”។ ស៊ីរ៉ែនបន្លឺសំឡេង “អនុលោមតាមនិតិវិធី”។
ប៉ូលិសអ៊ីស្រាអែលបានបញ្ជាក់ថា មីស៊ីលបានបង្កឱ្យមានសំឡេងប្រកាសអាសន្ននៅទូទាំងក្រុងយេរូសាឡឹម និងផ្នែកខ្លះនៃតំបន់វ៉េសបេង។
វាបានកើតឡើងនៅពេលដែលកងកម្លាំងឧទ្ទាមហ៊ូធីក្នុងប្រទេសយ៉េមែនបានបន្តការវាយប្រហាររបស់ពួកគេឡើងវិញលើអ៊ីស្រាអែល បន្ទាប់ពីយោធាអ៊ីស្រាអែលបញ្ចប់បទឈប់បាញ់ គ្នាជាមួយក្រុមហាម៉ាសដែលមានរយៈពេល២ខែដោយបន្តការវាយតាមអាកាសយ៉ាងឃោឃៅឡើងវិញនៅទូទាំងតំបន់ហ្កាហ្សា៕