ប្រទេសអ៉ីស្រាអែល៖ កងទ័ពការពារជាតិអ៊ីស្រាអែល (IDF) បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា ខ្លួនបានបាញ់មីស៊ីលស្ទាក់ចាប់គ្រាប់មីស៊ីលដែលបាញ់ចេញពីប្រទេសយ៉េមែនចូលមកទឹកដីអ៊ីស្រាអែល។
យោងតាមស្ថាប័នសង្គ្រោះបន្ទាន់ជាតិអ៊ីស្រាអែល មេហ្កេន ដេវីដ អាដឹម បានរាយការណ៍ថា មិនមានអ្នកស្លាប់និងរបួសទេ មានតែការភិតភ័យតែប៉ុណ្ណោះ ហើយមនុស្សម្នាមានរបួសតិចតួចក្នុងពេលស្លន់ស្លោរត់ទៅរកជម្រកសុវត្ថិភាព។
ទូរទស្សន៍ខានដែលគ្រប់គ្រងដោយរដ្ឋអ៊ីស្រាអែលបានចេញផ្សាយឃ្លីបវីដេអូខ្លីៗនៃគ្រាប់មីស៊ីលមួយគ្រាប់ដែលធ្លាក់ក្នុងតំបន់លំនៅដ្ឋានអ៊ីស្រាអែល អឹឡន ស្ហវ៉ូត ក្នុងតំបន់វ៉េសបេង។
បន្ទាប់ពីបាញ់គ្រាប់មីស៊ីលស្ទាក់ចាប់ IDF បានចេញសេចក្តីជូនដំណឹងតាមកម្មវិធីទូរស័ព្ទឆ្លាតវៃដល់ប្រជាពលរដ្ឋនៅក្នុងតំបន់ធំៗនៃភាគកណ្តាលអ៊ីស្រាអែល ក្នុងនោះមានទីក្រុងតែលអាវីវ និងយ៉េរូសាឡឹម។ រយៈពេលប្រមាណ២នាទីក្រោយមកសំឡេងស៊ីរ៉ែនបានបន្លឺឡើងក្នុងតំបន់ទាំងនោះ ដែលជម្លៀសពលរដ្ឋទៅជ្រកកោននៅទីសុវត្ថិភាព។
សំឡេងស៊ីរ៉ែនបន្លឺឡើងចំថ្ងៃបុណ្យសម្រាកសាសនាជីហ្វ ឡេក បាអូមា ដែលមានមនុស្សជាច្រើនប្រារព្ធពិធីដុតភ្លើង ការសម្តែង ការប្រគំតន្រ្តី ពិធីជប់លៀង និងព្រឹត្តិការណ៍ផ្សេងៗជាច្រើនទៀត៕