ប្រទេសប៉ាគីស្ថាន៖ មនុស្ស៣នាក់ក្នុងនោះមានក្មេងម្នាក់ត្រូវបានសម្លាប់ និង៤នាក់ផ្សេងទៀតរងរបួសក្នុងការវាយប្រហារដោយយន្តហោះបញ្ជាស្លាប៤ ដែលធ្វើឡើងដោយពួកសកម្មប្រយុទ្ធមិនស្គាល់អត្តសញ្ញាណ នៅខេត្តខាយប័រ ផាកថុនវ៉ា ភាគពាយ័ព្យប្រទេសប៉ាគីស្ថាន នេះបើតាមការលើកឡើងរបស់ប៉ូលិសកាលពីថ្ងៃពុធ។
ប៉ូលិសនិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា ហេតុការណ៍នេះបានកើតឡើងកាលពីថ្ងៃអង្គារនៅក្នុងស្រុកបានូ ជាកន្លែងដែលយន្តហោះបញ្ជាស្លាប៤បាញ់ប្រហារទៅលើមនុស្សមួយក្រុម បណ្តាលឲ្យមនុស្ស៣នាក់ស្លាប់នៅនឹងកន្លែង។
សាកសព និងអ្នករបួសត្រូវបានបញ្ជូនទៅមន្ទីពេទ្យក្បែរនោះ នេះបើតាមការបញ្ជាក់ពីប៉ូលិស។
ពុំទាន់មានក្រុមណាមួយអះអាងទទួលខុសត្រូវចំពោះការវាយប្រហារនៅឡើយទេ។
ប៉ូលិសបានបើកការស៊ើបអង្កេតលើឧបទ្ទវហេតុនេះ៕









