ភេរវករ១៣នាក់ត្រូវបានសម្លាប់ក្នុងប្រតិបត្តិការយោធា២លើកនៅភាគពាយ័ព្យប៉ាគីស្ថាន

0

ប្រទេសប៉ាគីស្ថាន៖ កងកម្លាំងសន្តិសុខប៉ាគីស្ថានបានសម្លាប់ពួកសកម្មប្រយុទ្ធ១៣នាក់នៅក្នុងសប្តាហ៍នេះក្នុងប្រតិបត្តិការដែលផ្អែកលើការស៊ើបអង្កេតចំនួន២លើកដាច់ដោយឡែកពីគ្នាក្នុងខេត្តខាយប័រ ផាកថុនវ៉ា ភាគពាយ័ព្យប្រទេសប៉ាគីស្ថាន នេះបើតាមយោធានិយាយកាលពីថ្ងៃអាទិត្យ។

យោងតាមអង្គភាពទំនាក់ទំនងសាធារណៈអន្តរសេវា (ISPR) ដែលជាអង្គភាពប្រព័ន្ធផ្សព្វផ្សាយរបស់កងទ័ពប៉ាគីស្ថានបានឱ្យដឹងថា ប្រតិបត្តិការទី១ត្រូវបានធ្វើឡើងនៅថ្ងៃសុក្រក្នុងស្រុកមូម៉ាណ បន្ទាប់ពីរបាយការណ៍បង្ហាញថាមានវត្តមានរបស់ក្រុមសកម្មប្រយុទ្ធដែលមានទំនាក់ទំនងជាមួយនឹងក្រុមភេរវករដែលទទួលបានការគាំទ្រពីបរទេស។

កងកម្លាំងសន្តិសុខបានប្រយុទ្ធគ្នានៅទីតាំងដែលគេសង្ស័យថាជាកន្លែងលាក់ខ្លួនរបស់ពួកសកម្មប្រយុទ្ធដែលបណ្តាលឲ្យបក្សពួកក្រុមនេះ៧នាក់ស្លាប់បន្ទាប់ពីបាញ់ប្រហារគ្នាយ៉ាងខ្លាំង។

ISPR និយាយថា ប្រតិបត្តិការដែលផ្អែកលើការស៊ើបអង្កេតលើកទី២ត្រូវបានធ្វើឡើងនៅក្នុងស្រុកបាននូនៅថ្ងៃសៅរ៍នេះ កងកម្លាំងសន្តិសុខបានសម្លាប់ពួកសកម្មប្រយុទ្ធ៦នាក់ផ្សេងទៀត។

យោធាបានបន្ថែមថា ប្រតិបត្តិការបោសសម្អាតកំពុងបន្តនៅក្នុងតំបន់ដែលរងផលប៉ះពាល់ដើម្បីកម្ចាត់ពួកសកម្មប្រយុទ្ធដែលនៅសេសសល់៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here