ស្លាប់ទាហានម្នាក់ និងភេរវករ៧នាក់ក្នុងប្រតិបត្តិការយោធានៅភាគពាយ័ព្យប៉ាគីស្ថាន

0

ប្រទេសប៉ាគីស្ថាន៖ យោធាបាននិយាយថា ទាហានម្នាក់ និងពួកសកម្មប្រយុទ្ធ៧នាក់​ត្រូវបានសម្លាប់ក្នុងប្រតិបត្តិការដែលផ្អែកលើការស៊ីបអង្កេតនៅខេត្តខាយប័រ ផាកថុនវ៉ា ភាគពាយ័ព្យប្រទេសប៉ាគីស្ថានកាលពីថ្ងៃចន្ទ។

អង្គភាពទំនាក់ទំនងសាធារណៈអន្តរសេវា (ISPR) ដែលជាផ្នែកប្រព័ន្ធផ្សព្វផ្សាយរបស់កងទ័ពប៉ាគីស្ថានបាននិយាយក្នុងសេចក្តីថ្លែងការណ៍ថា ប្រតិបត្តិការនេះត្រូវបានធ្វើឡើងនៅក្នុងតំបន់គូឡាជី ស្រុកដេរ៉ាអ៊ីស្មែលខាន់ដោយផ្អែកលើរបាយការណ៍នៃវត្តមានរបស់ពួកសកម្មប្រយុទ្ធ។  ទាហានម្នាក់ត្រូវបានសម្លាប់ក្នុងអំឡុងប្រយុទ្ធគ្នា។

សេចក្តីថ្លែងការណ៍បានបន្ថែមថា អាវុធនិងគ្រាប់រំសេវត្រូវបានរឹបអូសពីពួកសកម្មប្រយុទ្ធដែលស្លាប់។ ISPR និយាយថា ប្រតិបត្តិការរុករកកំពុងដំណើរការ៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here