ប្រទេសកូឡុំប៊ី៖ យ៉ាងហោចណាស់ទាហានកូឡុំប៊ី៧នាក់ត្រូវបានសម្លាប់ និង៣០នាក់រងរបួសបន្ទាប់ពីពួកឧទ្ទាមផ្តាច់ខ្លួនមួយក្រុមវាយឆ្មក់លើមូលដ្ឋានយោធាកាលពីថ្ងៃព្រហស្បតិ៍នៅទីក្រុងអាគូឈីកា ភាគឦសាននៃប្រទេស នេះបើតាមកងទ័ពជាតិនិយាយកាលពីថ្ងៃសុក្រ។
តាម “ច្បាប់ភេរវកម្ម” កងទ័ពរំដោះជាតិ (ELN) ប្រើយន្តហោះគ្មានមនុស្សបើកបំពាក់គ្រឿងផ្ទុះកែច្នៃ គឺរំលោភលើសិទ្ធមនុស្ស និងច្បាប់មនុស្សធម៌អន្តរជាតិ ដោយធ្វើឱ្យមានហានិភ័យខ្ពស់បំផុតដល់ប្រជាជន។
ប្រធានាធិបតីកូឡុំប៊ី លោក ហ្គាសតាវ៉ូ ផេត្រូ បានសរសេរសារនៅលើបណ្តាញសង្គមអ៊ីក្សថា
“ការវាយប្រហារនេះអាចកើតឡើងបានដោយសារតែខ្វះប្រព័ន្ធប្រឆាំងយន្តហោះគ្មានមនុស្សបើកទំនើប” ។ លោកបន្ថែមថា ការបញ្ជាទិញភ្លាមៗនៃប្រព័ន្ធការពារនេះត្រូវបានធ្វើឡើងដើម្បីទប់ស្កាត់ការវាយប្រហារបែបនេះដែលធ្វើឡើងដោយក្រុមប្រដាប់អាវុធខុសច្បាប់។
លោក ហ្វ្រេនស៊ីសកូ កូប៊ីដ អគ្គមេបញ្ជាការកងទ័ព បាននិយាយថា សកម្មភាពស៊ើបការណ៍សម្ងាត់ និងប្រតិបត្តិការនឹងត្រូវបានពង្រឹងឡើងវិញដើម្បីទប់ទល់នឹងសកម្មភាពភេរវកររបស់ ELN៕









