ភេរវករ៩នាក់ត្រូវបានសម្លាប់ក្នុងប្រតិបត្តិការយោធាផ្សេងៗគ្នានៅប៉ាគីស្ថាន

0

ប្រទេសប៉ាគីស្ថាន៖ ភេរវករ៩នាក់ត្រូវបានសម្លាប់ក្នុងប្រតិបត្តិការដែលផ្អែកលើការស៊ើបអង្កេតនៅខេត្តខាយប័រ ផាកថុនវ៉ា ភាគពាយ័ព្យប្រទេសប៉ាគីស្ថាន នេះបើតាមខាងយោធាបាននិយាយកាលពីថ្ងៃសៅរ៍។

យោងតាមអង្គភាពទំនាក់ទំនងសាធារណៈអន្តរសេវា (ISPR) ដែលជាអង្គភាពប្រព័ន្ធផ្សព្វផ្សាយរបស់កងទ័ពប៉ាគីស្ថានបានឱ្យដឹងថា ភេរវករ៤នាក់ត្រូវបានសម្លាប់ក្នុងពេលបាញ់ប្រហារគ្នានៅស្រុកដឺរ៉ាអ៊ីសម៉េលខាន។ ភេរវករ៥នាក់ផ្សេងទៀតត្រូវបានសម្លាប់នៅក្នុងប្រតិបត្តិការមួយផ្សេងទៀតនៅក្នុងស្រុកបាននូ។ ប្រតិបត្តិការទាំង២ត្រូវបានធ្វើឡើងកាលពីថ្ងៃទី១៩ ខែធ្នូកន្លងទៅនេះ។

អាវុធ និងគ្រាប់រំសេវត្រូវបានរឹបអូសពីពួកភេរវកដែលត្រូវបានសម្លាប់ទាំងនោះ។ សូមបញ្ជាក់ផងដែរថាពួកគេទាំងនោះមានជាប់ពាក់ព័ន្ធនឹងការវាយប្រហារលើកងកម្លាំងសន្តិសុខ ភ្នាក់ងារអនុវត្តច្បាប់ និងជនស៊ីវិល នេះបើតាមសេចក្តីថ្លែងការណ៍។​

ប្រតិបត្តិការបោសសម្អាតត្រូវបានធ្វើឡើងដើម្បីកម្ចាត់ភេរវករដែលនៅសេសសល់ក្នុងតំបន់នោះ៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here