កងទ័ពអ៊ីស្រាអែលថាបានវាយប្រហារលើទីតាំងពួកហេបូឡានៅលីបង់

0

ប្រទេសអ៊ីស្រាអែល៖  យោធាអ៊ីស្រាអែលបានវាយប្រហារតាមអាកាសនៅភាគខាងត្បូងប្រទេសលីបង់កាលពីថ្ងៃចន្ទ ដោយបាននិយាយថា​បានកំណត់គោលដៅលើទីតាំងរបស់ក្រុមហេបូឡា។

អ្នកនាំពាក្យយោធានិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា “កងទ័ពការពារជាតិអ៊ីស្រាអែល​ (IDF) បានវាយប្រហារលើភេរវករហេបូឡានៅក្នុងតំបន់ស៊ីដុន ភាគខាងត្បូងប្រទេសលីបង់”។

កិច្ចព្រមព្រៀងបទឈប់បាញ់រវាងក្រុមហេបូឡា និងអ៊ីស្រាអែលបានចូលជាធរមានចាប់តាំងពីថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៤។ ទោះបីជាមានកិច្ចព្រមព្រៀងក៏ដោយ ក៏អ៊ីស្រាអែលនៅតែបន្តវាយប្រហារតាមអាកាសម្តងម្កាលចូលប្រទេសលីបង់ ដោយនិយាយថាពួកគេមានគោលបំណងលុបបំបាត់ការគំរាមកំហែងរបស់ក្រុមហេបូឡា។

កាលពីដើមខែនេះ ប្រទេសទាំង២បានបើកកិច្ចចរចារដោយផ្ទាល់លើកដំបូងរបស់ពួកគេនៅទីក្រុងណាឃ្យូរ៉ា ភាគខាងត្បូងប្រទេសលីបង់ ដែលនាយករដ្ឋមន្ត្រីអ៊ីស្រាអែល បេនចាមីន ណេតាន់យ៉ាហូ (Benjamin Netanyahu) ចាត់ទុកថា “ជាការព្យាយាមលើកដំបូងរបស់ពួកគេដើម្បីបង្កើតមូលដ្ឋានគ្រឹះសម្រាប់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចរវាងអ៊ីស្រាអែល និងលីបង់”

កាលពីថ្ងៃសុក្រ ភាគីទាំង២​បានបើកកិច្ចចរចារម្តងទៀតដែលជាផ្នែកមួយនៃកិច្ចសន្ទនាសន្តិសុខ ផ្តោតលើការដកអាវុធរបស់ក្រុមហេបូឡា និងការធ្វើមាតុភូមិនិវត្តន៍របស់ប្រជាជននៅតាមភូមិជាប់ព្រំដែនភាគខាងត្បូងរបស់ប្រទេសលីបង់ នេះបើតាមប្រភពពីអ៊ីស្រាអែល និងលីបង់៕

LEAVE A REPLY

Please enter your comment!
Please enter your name here