ស្លាប់ប៉ូលិស៥នាក់ក្នុងការវាយប្រហារនៅភាគពាយ័ព្យប៉ាគីស្ថាន

0

ប្រទេសប៉ាគីស្ថាន៖ ប៉ូលិសបាននិយាយថា ប៉ូលិស៥នាក់ស្លាប់កាលពីថ្ងៃអង្គារនៅពេលដែលពួកសកម្មប្រយុទ្ធមិនស្គាល់អត្តសញ្ញាណបានបើកការបាញ់ប្រហារទៅលើរថយន្តប៉ូលិសនៅក្នុងខេត្តខាយប័រផាកថុនវ៉ាភាគពាយ័ព្យប្រទេសប៉ាគីស្ថាន។

យោងតាមប្រភពអនាមិចប្រាប់មកអ្នកយកព័ត៌មានថា ហេតុការណ៍នេះកើតឡើងនៅម៉ោង៨:៤៥នាទីព្រឹក នៅពេលដែលអ្នកវាយប្រហារបើកការបាញ់ទៅលើរថយន្តមួយគ្រឿងនៅក្នុងស្រុកការាក់។

ប៉ូលិសបានបាញ់តបតវិញភ្លាមៗ បង្កឱ្យមានការប្រយុទ្ធគ្នាប្រដាប់អាវុធដែលមានរយៈពេលប្រមាណជាមួយម៉ោង។ ប្រភពបន្ថែមថា មន្ត្រីប៉ូលិសទាំង៥នាក់នៅក្នុងរថយន្តត្រូវបានសម្លាប់ក្នុងអំឡុងបាញ់ប្រហារគ្នា។

បន្ទាប់ពីការវាយប្រហារនេះ ពួកសកម្មប្រយុទ្ធទាំងនោះក៏បានដុតរថយន្តប៉ូលិស មុនពេលពួកគេរត់គេចចេញពីកន្លែងកើតហេតុ។

ពុំទាន់មានក្រុមណាមួយអះអាងទទួលខុសត្រូវចំពោះការវាយប្រហារនេះនៅឡើយទេ៕

LEAVE A REPLY

Please enter your comment!
Please enter your name here