ក្រុមឧទ្ទាម៥នាក់ត្រូវបានសម្លាប់ក្នុងការប៉ះទង្គិចគ្នាជាមួយកងទ័ពហ្វីលីពីន   

0

ប្រទេសហ្វីលីពីន៖ ជនសង្ស័យជាក្រុមឧទ្ទាម៥នាក់ត្រូវបានសម្លាប់ក្នុងការប៉ះទង្គិចគ្នាជាមួយកងកម្លាំងរដ្ឋាភិបាលហ្វីលីពីនកាលពីថ្ងៃអង្គារ នៅខេត្តកាម៉ារីនសួរ លើកោះឡូហ្សុន នេះបើតាមការលើកឡើងរបស់កងទ័ពហ្វីលីពី។

 ក្នុងការបង្ហោះនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម កងទ័ពនិយាយថា ពួកឧទ្ទាមនៃកងទ័ពប្រជាជនថ្មី (NPA) ចំនួន៥នាក់ស្លាប់ក្នុងការប្រយុទ្ធគ្នា។ យោធាបន្ថែមទៀតថា ខ្លួនកំពុងតាមប្រមាញ់ក្រុមឧទ្ទាមនេះ។

ការប៉ះទង្គិចគ្នានេះកើតឡើងត្រឹមតែ៥ថ្ងៃប៉ុណ្ណោះបន្ទាប់ពីទាហាន២នាក់ត្រូវបានសម្លាប់ និង៣នាក់ផ្សេងទៀតរងរបួសដោយសារមីនដែលគេចោទថាបង្កប់ដោយអ្នកប្រយុទ្ធរបស់  NPA បានផ្ទុះឡើងក្នុងអំឡុងប្រតិបត្តិការសន្តិសុខក្នុងភូមិនៅជួរភ្នំ ក្នុងខេត្តកាម៉ារីនសួរនៅថ្ងៃសុក្រ។ NPA បានចាប់ផ្តើមធ្វើយុទ្ធនាការបះបោរជាច្រើនទស្សវត្សរ៍ចាប់តាំងពីឆ្នាំ១៩៦៩ ដើម្បីផ្តួលរំលំរដ្ឋាភិបាល។

ក្រុមនេះបន្តធ្វើប្រតិបត្តិការភាគច្រើននៅតំបន់ជនបទនៅទូរទាំងកោះឡូហ្សុន កោះវ៉ីសាយ៉ាស និងកោះមីនដាណាវ ទោះបីជាមន្ត្រីសន្តិសុខនិយាយថា លំដាប់ថ្នាក់របស់ក្រុមនេះធ្លាក់ចុះយ៉ាងខ្លាំងក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះក៏ដោយ។

យោងតាមយោធាបានឱ្យដឹងថា អ្នកប្រយុទ្ធបច្ចុប្បន្នរបស់ NPA ត្រូវបានគេប៉ាន់ស្មានថាមានចំនួនប្រមាណ១.០០០នាក់​ ដែលជាចំនួនតិចជាងខ្លាំងបើប្រៀបធៀបទៅនឹងចំនួនអ្នកប្រយុទ្ធច្រើនបំផុត២៥.០០០នាក់នៅពាក់កណ្តាលទស្សវត្សរ៍ ១៩៨០៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here