ប្រទេសប៉ាគីស្ថាន៖ កងកម្លាំងសន្តិសុខប៉ាគីស្ថានបានសម្លាប់ភេរវករ៥នាក់ក្នុងប្រតិបត្តិការដែលផ្អែកលើការស៊ើបអង្កេតនៅស្រុកកូលូ ខេត្តប៉ាឡូជីស្ថានភាគនិរតីប្រទេសប៉ាគីស្ថាន នេះបើតាមយោធាបាននិយាយកាលពីថ្ងៃសុក្រ។
យោងតាមអង្គភាពទំនាក់ទំនងសាធារណៈអន្តរសេវា (ISPR) ដែលជាផ្នែកប្រព័ន្ធផ្សព្វផ្សាយរបស់កងទ័ពប៉ាគីស្ថានបានឲ្យដឹងថា ប្រតិបត្តិការនេះត្រូវបានអនុវត្តកាលពីថ្ងៃព្រហស្បតិ៍ បន្ទាប់ពីទទួលបានសេចក្តីរាយការណ៍ពីវត្តមានរបស់ក្រុមភេរវករដែលមានទំនាក់ទំនងជាមួយក្រុមហាមឃាត់ដែលទទួលជំនួយពីបរទេស។
កងកម្លាំងសន្តិសុខបានចូលទៅទីតាំងសង្ស័យ ហើយក៏មានការបាញ់ប្រហារគ្នាយ៉ាងខ្លាំងក្លា បណ្តាលឲ្យពួកសកម្មប្រយុទ្ធ៥នាក់ស្លាប់។
ISPR និយាយថា អាវុធ គ្រាប់រំសេវ និងគ្រឿងផ្ទុះជាច្រើនត្រូវបានរឹបអូសពីពួកសកម្មប្រយុទ្ធ ដែលពួកគេទាំងនេះធ្លាប់ពាកព័ន្ធនឹងសកម្មភាពភេរវកម្មជាច្រើននៅក្នុងតំបន់។
យោធាបានបន្ថែមថា ប្រតិបត្តិការបោសសម្អាតកំពុងបន្តដើម្បីកម្ចាត់ពួកសកម្មប្រយុទ្ធដែលនៅសេសសល់ក្នុងតំបន់នេះ។
សេចក្តីថ្លែងការណ៍មានខ្លឹមសារថា សកម្មភាពនេះគឺជាផ្នែកមួយនៃយុទ្ធនាការប្រឆាំងភេរវកម្មរបស់ប៉ាគីស្ថានដែលមានគោលបំណងលុបបំបាត់អំពើភេរវកម្មចេញពីប្រទេស៕









