ពួកសកម្មប្រយុទ្ធ៤នាក់ត្រូវបានសម្លាប់ក្នុងប្រតិបត្តិការយោធានៅប៉ាគីស្ថាន

0

ប្រទេសប៉ាគីស្ថាន៖ កងកម្លាំងសន្តិសុខប៉ាគីស្ថានបានសម្លាប់ពួកសកម្មប្រយុទ្ធ៤នាក់ក្នុងអំឡុងប្រតិបត្តិការដែលផ្អែកលើរបាយការណ៍ស៊ើបអង្កេតនៅក្នុងស្រុកប៉ានឆ្កួរ ខេត្តប៉ាឡូជីស្ថាន ភាគនិរតីប្រទេសប៉ាគីស្ថាន នេះបើតាមយោធានិយាយកាលពីថ្ងៃសៅរ៍។

អង្គភាពទំនាក់ទំនងសាធារណៈអន្តរសេវា (ISPR) ដែលជាស្ថាប័នផ្សព្វផ្សាយព័ត៌មានរបស់យោធាប៉ាគីស្ថានបាននិយាយក្នុងសេចក្តីថ្លែងការណ៍ថា ប្រតិបត្តិការនេះត្រូវបានធ្វើឡើងកាលពីថ្ងៃសុក្របន្ទាប់ពីចារកម្ម​រាយការណ៍អំពី​វត្តមានរបស់ពួក​សកម្មប្រយុទ្ធ។

ISPR និយាយថា កងកម្លាំងសន្តិសុខបានសម្រុកចូលទីតាំងសង្ស័យ ដែលបង្កឲ្យមានការបាញ់ប្រហារដែលបានសម្លាប់ពួកសកម្មប្រយុទ្ធ៤នាក់។

ISPR និយាយថា អាវុធ គ្រាប់រំសេវ និងគ្រឿងផ្ទុះត្រូវបានរឹបអូសពីពួកសកម្មប្រយុទ្ធដែលស្លាប់ ដែលពួកគេទាំងនោះធ្លាប់បានចូលរួមក្នុងសកម្មភាពភេរវកម្មជាច្រើន។

យោធាបានបន្ថែមថា ប្រតិបត្តិការបោសសម្អាតកំពុងដំណើរការដើម្បីកម្ចាត់ពួកសកម្មប្រយុទ្ធដែលនៅសេសសល់ក្នុងតំបន់៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here