មន្ត្រីសន្តិសុខឥណ្ឌាសម្លាប់ក្រុមឧទ្ទាមប្រដាប់អាវុធ ១៤នាក់

0

ប្រទេសឥណ្ឌា៖ ប៉ូលិសបាននិយាយនៅថ្ងៃសៅរ៍នេះថា យ៉ាងហោចណាស់ក្រុមឧទ្ទាមប្រដាប់អាវុធ១៤នាក់ដែលមានឈ្មោះថា ណាហ្សាល ត្រូវបានសម្លាប់នៅរដ្ឋឆាតធីសហ្កា ភាគកណ្តាលប្រទេសឥណ្ឌា។

ការប្រឈមមុខដាក់គ្នារវាងមន្ត្រីសន្តិសុខ និងក្រុមណាហ្សាលបានចាប់ផ្តើមនៅម៉ោងប្រមាណជា៥:០០នាទីព្រឹកថ្ងៃសៅរ៍។ ពួកណាហ្សាល១២នាក់ត្រូវបានសម្លាប់នៅក្នុងស្រុកសូកម៉ា ចំណែកឯ២នាក់ផ្សេងទៀតត្រូវបានសម្លាប់នៅក្នុងស្រុកប៊ីចាពួរ នេះបើតាមសម្តីប៉ូលិស។

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃឥណ្ឌា លោក អាម៉ីត ស្ហា បានប្តេជ្ញាថានឹងលុបបំបាត់អ្នកទទួលមនោគមវិជ្ជាណាហ្សាល ចេញពីតំបន់ដែលរងផលប៉ះពាល់នេះនៅចុងខែមីនាឆ្នាំនេះ។  ការបះបោរដែលសកម្មនៅភាគកណ្តាលនិងភាគខាងកើតប្រទេសឥណ្ឌា បានឆក់យកជីវិតមនុស្សរាប់រយនាក់ និងរាប់ពាន់នាក់ផ្លាស់ទីលំនៅ៕

LEAVE A REPLY

Please enter your comment!
Please enter your name here