ប្រទេសប៉ាគីស្ថាន៖ មន្ត្រីប៉ូលិសចរាចរណ៍៣នាក់ត្រូវបានសម្លាប់កាលពីថ្ងៃអាទិត្យក្នុងការបាញ់ប្រហារដែលគេបានកំណត់ទុកជាមុននៅខេត្តខាយប័រផាកថុនវ៉ាភាគពាយ័ព្យប្រទេសប៉ាគីស្ថាន នេះបើតាមសម្តីប៉ូលិស។
ប្រភពបានប្រាប់អ្នកយកព័ត៌មានក្នុងលក្ខខណ្ឌអនាមិកថា ឧបទ្ទវហេតុនេះកើតឡើងនៅម៉ោងប្រមាណ៩:២៥នាទីព្រឹកនៅពេលដែលក្រុមសកម្មប្រយុទ្ធមិនស្គាល់អត្តសញ្ញាណបានបើកការបាញ់ប្រហារទៅលើមន្ត្រីប៉ូលិសចរាចរណ៍ដែលកំពុងបំពេញភារកិច្ចប្រចាំថ្ងៃនៅក្នុងស្រុកឡាគីម៉ាវ៉ាត។
ប្រភពបន្ថែមថា អ្នកវាយប្រហារបានរត់គេចខ្លួនពីទីកន្លែងកើតហេតុបន្ទាប់ពីការវាយប្រហារនេះ ចំណែកឯសាកសពរបស់មន្ត្រីប៉ូលិសត្រូវបានបញ្ជូនទៅមន្ទីពេទ្យក្បែរនោះដើម្បីបំពេញបែបបទផ្លូវការរបស់មន្ទីរសុខាភិបាល។
កងកម្លាំងសន្តិសុខបានរាយខ្សែរង្វង់សុវត្ថិភាពបិទកន្លែងកើតហេតុ ហើយបានបើកប្រតិបត្តិការស្រាវជ្រាវដើម្បីរកដានជនដៃដល់។ ប្រភពបានបន្ថែមថា ការស៊ើបអង្កេតលើឧបទ្ទវហេតុនេះកំពុងដំណើរការ។
ប្រភពបានកត់សម្គាល់ថា ការវាយប្រហារមន្ត្រីសន្តិសុខបានកើនឡើងនៅផ្នែកខ្លះនៃខេត្តនេះក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះដែលជំរុញឱ្យអាជ្ញាធរបង្កើនវិធានការសន្តិសុខនៅក្នុងតំបន់ងាយរងគ្រោះ៕









