ស្លាប់ម្នាក់ របួស៨នាក់ក្នុងការវាយ​ប្រហារលើរថយន្តក្រុងនៅប្រទេសប៉ាគីស្ថាន

0

ប្រទេសប៉ាគីស្ថាន៖ មនុស្សម្នាក់ស្លាប់ និង៨នាក់ផ្សេងទៀតរងរបួសក្នុងហេតុការណ៍ផ្ទុះគ្រាប់បែកកែច្នៃ (IED) បន្ទាប់ពីការបាញ់ប្រហារលើរថយន្តក្រុងដឹកកម្មករនៅខេត្តខាយប័រផាកថុនវ៉ា ភាគពាយ័ព្យប្រទេសប៉ាគីស្ថានកាលពីថ្ងៃចន្ទ នេះបើតាមប្រភពពីសន្តិសុខ។

ប្រភពបានប្រាប់អ្នកយកព័ត៌មានថា​ ឧបទ្ទវហេតុនេះបានកើតឡើងនៅម៉ោងប្រមាណ ៦​:៤៥នាទីព្រឹក នៅក្នុងស្រុកឡាគីម៉ាវ៉ាត ជាកន្លែងដែលពួកសកម្មប្រយុទ្ធមិនស្គាល់អត្តសញ្ញាណបានបំផ្ទុះគ្រាប់បែកកែច្នៃ (IED) និងបាញ់ប្រហារទៅលើរថយន្តក្រុងដឹកកម្មកររោងចក្រស៊ីម៉ង់ត៍។

ក្រុមជួយសង្គ្រោះ និងបុគ្គលិកសន្តិសុខបានប្រញាប់ប្រញាល់ទៅកន្លែងកើតហេតុ ហើយបានបញ្ជូន អ្នករងរបួសទៅមន្ទីពេទ្យក្បែរនោះ។

កងកម្លាំងសន្តិសុខបានដាក់ខ្សែរង្វង់សុវត្ថិភាពបិទទីតាំងកើតហេតុ និងចាប់ផ្តើមប្រតិបត្តិការរុករក ដើម្បីចាប់ខ្លួនឧក្រិដ្ឋជនទាំងនោះ។ ការស៊ើបអង្កេតលើឧបទ្ទវហេតុនេះកំពុងដំណើរការ។

រហូតមកដល់ពេលនេះ ពុំទាន់មានក្រុមណាមួយអះអាងទទួលខុសត្រូវចំពោះការវាយប្រហារនេះនៅឡើយទេ៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here