ប្រទេសសូម៉ាលី៖ ក្រុមសកម្មប្រយុទ្ធអាល់ស្ហាបាប១៧នាក់ត្រូវបានសម្លាប់ក្នុងប្រតិបត្តិការរួមគ្នាដោយកងទ័ពជាតិសូម៉ាលី និងកងកម្លាំងអន្តរជាតិនៅភាគខាងត្បូងប្រទេសសូម៉ាលី នេះបើតាមក្រសួងការពារជាតិរបស់ប្រទេសអាហ្វ្រិកបញ្ជាក់កាលពីថ្ងៃអង្គារនេះ។
ក្រសួងការពារជាតិនិយាយក្នុងសេចក្តីថ្លែងការណ៍នៅទីក្រុងមូហ្កាឌីស្យូប្រទេសសូម៉ាលីថា“ប្រតិបត្តិការនេះត្រូវបានកំណត់លើទីតាំងដែលប្រើប្រាស់ដោយក្រុមភេរវកម្មអាល់ស្ហាបាបក្នុងការរៀបផែនការ និងសម្របសម្រួលសកម្មភាពភេរវកម្ម ជាពិសេសការផលិត និងការដាក់ពង្រាយឧបករណ៍ផ្ទុះដែលមានបំណងបង្កគ្រោះថ្នាក់ដល់ជនស៊ីវិល”
ក្នុងអំឡុងប្រតិបត្តិការ ទាហានបានបំផ្លាញរថយន្ត និងអាវុធដែលអាចធ្វើឲ្យស្លាប់ ដែលប្រើប្រាស់ដោយក្រុមសកម្មប្រយុទ្ធដើម្បីវាយប្រហារលើជនស៊ីវិល និងសមាជិកនៃកងកម្លាំង នេះបើតាមក្រសួង។
ថ្មីៗនេះ កងទ័ពជាន់ខ្ពស់របស់សូម៉ាលី និងដៃគូអន្តរជាតិ ក្នុងនោះមានបេសកកម្មគាំទ្រ និងស្ថេរភាពសហភាពអាហ្វ្រិកប្រចាំនៅក្នុងប្រទេសសូម៉ាលី បានបង្កើនការវាយលុកខាងផ្នែកយោធាប្រឆាំងនឹងក្រុមអាល់ស្ហាបាប នៅភាគខាងត្បូងប្រទេសសូម៉ាលី៕









