ស្លាប់៤នាក់ក្នុងការបាញ់ប្រហារនៅភាគពាយ័ព្យ​ប្រទេស​ប៉ាគីស្ថាន

0

ប្រទេសប៉ាគីស្ថាន៖ សមាជិក៤នាក់នៃគណៈកម្មាធិការសន្តិភាពដែលគាំទ្ររដ្ឋាភិបាលត្រូវបានសម្លាប់ក្នុងការវាយប្រហារមួយនៅស្រុកបាននូ ខេត្តខាយប័រផាកថុនវ៉ា ភាគពាយ័ព្យប្រទេសប៉ាគីស្ថាន នេះបើតាមសម្តីរបស់ប៉ូលិសកាលពីថ្ងៃអង្គារ។

មន្ត្រីប៉ូលិសនៅក្នុងតំបន់នោះបាននិយាយថា ក្រុមអ្នកវាយប្រហារដែលប្រដាប់ដោយអាវុធទំនើប បានវាយប្រហារលើរថយន្តរបស់សមាជិកគណៈកម្មាធិការ ក្នុងពេលដែលពួកគេកំពុងធ្វើដំណើរ។ ប្រភពបន្ថែមថា ការបាញ់ប្រហារបានបំបែកកញ្ចក់បង្អួចរថយន្ត និងសម្លាប់សមាជិកទាំង៤នាក់នៅនឹងកន្លែង។

ពុំទាន់មានក្រុមណាមួយអះអាងទទួលខុសត្រូវចំពោះការវាយប្រហារនេះនៅឡើយទេ៕

LEAVE A REPLY

Please enter your comment!
Please enter your name here