ប្រទេសប៉ាគីស្ថាន៖ កងកម្លាំងសន្តិសុខប៉ាគីស្ថានបានសម្លាប់ភេរវករ៤នាក់ក្នុងអំឡុងប្រតិបត្តិការដែលផ្អែកលើការស៊ើបអង្កេតនៅខេត្តប៉ាឡូជីស្ថាន ភាគនិរតីប្រទេសប៉ាគីស្ថាន នេះបើតាមយោធានិយាយកាលពីថ្ងៃអង្គារ។
អង្គភាពទំនាក់ទំនងសាធារណៈអន្តរសេវា (ISPR) ដែលជាស្ថាប័នផ្សព្វផ្សាយព័ត៌មានរបស់យោធាប៉ាគីស្ថានបាននិយាយក្នុងសេចក្តីថ្លែងការណ៍ថា ប្រតិបត្តិការនេះត្រូវបានធ្វើឡើងនៅថ្ងៃទី១២ ខែមករា នៅក្នុងស្រុកកាឡាត បន្ទាប់ពីខាងចារកម្មរាយការណ៍អំពីវត្តមានរបស់ពួកភេរវករ។
សេចក្តីថ្លែងការណ៍និយាយថា មន្ត្រីសន្តិសុខបានចូលទៅទីតាំងលាក់ខ្លួនដែលគេសង្ស័យ បង្កឱ្យមានការបាញ់គ្នាដែលភេរវករ៤នាក់ត្រូវបានសម្លាប់។
ISPR និយាយថា អាវុធនិងគ្រាប់រំសេវត្រូវត្រូវបានរឹបអូសពីកន្លែងកើតហេតុ។ ប្រភពបន្ថែមថា ពួកសកម្មប្រយុទ្ធទាំងនេះត្រូវបានគេចោទប្រកាន់ថាពាក់ព័ន្ធនឹងការវាយប្រហារជាច្រើនលើកនៅក្នុងតំបន់នោះ៕









