យោធាអ៊ីស្រាអែល៖ ជនជាតិប៉ាឡេស្ទីន៦នាក់ត្រូវបានសម្លាប់នៅភាគខាងត្បូងហ្កាហ្សា

0

អ៊ីស្រាអែល៖ កងកម្លាំងអ៊ីស្រាអែលបានសម្លាប់ជនជាតិប៉ាឡេស្ទីន៦នាក់នៅតំបន់ភាគខាងត្បូងនៃតំបន់ហ្កាហ្សា នេះបើតាមយោធាអ៊ីស្រាអែលនិយាយកាលពីថ្ងៃពុធ។

យោងតាមអ្នកនាំពាក្យយោធាបានឲ្យដឹងថា រថក្រោះត្រូវបានបញ្ជូនចេញបន្ទាប់ពីកងទ័ពបានឃើញក្រុមប្រដាប់អាវុធ៦នាក់នៅភាគខាងលិចទីក្រុងរ៉ាហ្វាកាលពីថ្ងៃអង្គារ។ អ្នកនាំពាក្យនិយាយថា ពួកសកម្មប្រយុទ្ធទាំងនោះបានបាញ់មកលើរថក្រោះ ដែលនាំឲ្យមានការបាញ់តបតគ្នាដែលមានទាំងការវាយប្រហារតាមអាកាសផងដែរ។

វិទ្យុកងទ័ពអ៊ីស្រាអែលបានរាយការណ៍ថា ទាហានអ៊ីស្រាអែល២នាក់រងរបួសស្រាលក្នុងការប្រយុទ្ធគ្នានេះ។

ប្រភពពីខាងប៉ាឡេស្ទីននៅតំបន់ហ្កាហ្សាបានរាយការណ៍ពីការវាយប្រហារតាមអាកាសជាបន្តបន្ទាប់នៅខាងលិចទីក្រុងរ៉ាហ្វា ភាគខាងត្បូងហ្កាហ្សា ជាមួយនឹងការបាញ់ផ្លោងកាំភ្លើងធំ។

អ៊ីស្រាអែលបានបន្តប្រតិបត្តិការយោធារបស់ខ្លួននៅហ្កាហ្សា បើទោះបីជាមានបទឈប់បាញ់ដែលចូលជាធរមាននៅខែតុលា ឆ្នាំ២០២៥ ក៏ដោយ។ ការវាយប្រហាររបស់អ៊ីស្រាអែលជាង២ឆ្នាំកន្លងទៅនេះ បានធ្វើឱ្យតំបន់ហ្កាហ្សារងការបំផ្លិចបំផ្លាញ និងបានសម្លាប់ជនជាតិប៉ាឡេស្ទីនច្រើនជាង៧១.០០០នាក់ នេះបើតាមអាជ្ញាធរសុខាភិបាលហ្កាហ្សា៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here