ភេរវករ ៣.០០០នាក់ ត្រូវបានចាប់ខ្លួនក្នុង ”កុបកម្ម” ក្នុងប្រទេសអ៊ីរ៉ង់

0

ប្រទេសអ៊ីរ៉ង់៖ រហូតមកដល់ពេលនេះភេរវករសរុបចំនួន៣.០០០នាក់ដែលពាក់ព័ន្ធនឹង ”កុប្បកម្ម” ថ្មីៗនេះនៅក្នុងប្រទេសអ៊ីរ៉ង់ត្រូវបានឃុំខ្លួន នេះបើតាមភ្នាក់ងារសារព័ត៌មានតាសន៉ីមពាក់កណ្តាលផ្លូវការរាយការណ៍កាលពីថ្ងៃសុក្រដែលដកស្រង់ចេញពីព័ត៌មានផ្លូវការរបស់សន្តិសុខអ៊ីរ៉ង់។

អ្នកដែលត្រូវឃុំខ្លួនរួមមានមេដឹកនាំសំខាន់ៗនៃ ”កុបកម្ម” ដូចជាអ្នកដែលមានទំនាក់ទំនងជាមួយអ៊ីស្រាអែល បុគ្គលប្រដាប់ដោយអាវុធ កុបករដែលបំផ្លាញទ្រព្យសម្បត្តិសាធារណៈ និងអ្នកដែលពាក់ព័ន្ធនឹងការសម្លាប់ប្រជាជនអ៊ីរ៉ង់ នេះបើតាមសេចក្តីរាយការណ៍របស់តាសន៉ីម។ ភ្នាក់ងារនេះបានបន្ថែមថា អ៊ីរ៉ង់រក្សាភាពស្ងប់ស្ងាត់ក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ បើទោះបីជាមានការប៉ុនប៉ងញុះញ៉ង់ឲ្យមានកុបកម្មឡើងវិញក៏ដោយ។

ការតវ៉ាបានផ្ទុះឡើងចាប់តាំងពីចុងខែធ្នូ នៅក្នុងទីក្រុងជាច្រើនរបស់អ៊ីរ៉ង់ ដោយសារការធ្លាក់ចុះយ៉ាងខ្លាំងនៃប្រាក់រៀលអ៊ីរ៉ង់។ អាជ្ញាធរទទួលយល់ព្រមតាមការតវ៉ា ហើយនិយាយថាពួកគេបានត្រៀមខ្លួនដើម្បីដោះស្រាយពាក្យបណ្តឹងសេដ្ឋកិច្ចនេះ ប៉ុន្តែអាជ្ញាធរព្រមានដល់អ្នកតវ៉ាមិនត្រូវបង្កអំពើរហិង្សា ការបំផ្លិចបំផ្លាញ និងបង្កភាពចលាចល។

ដំបូងឡើយការតវ៉ាធ្វើឡើងដោយសន្តិវិធី ប៉ុន្តែអ្នកតវ៉ាបានប្រែជាប្រើហិង្សាបន្តិចម្តងៗ រហូតធ្វើឱ្យមានអ្នកស្លាប់និងរបួស និងខូចខាតទ្រព្យសម្បត្តិសាធារណៈដូចជា វិហារឥស្លាម អគាររដ្ឋាភិបាល និងធនាគារ ជាពិសេសនៅថ្ងៃទី៨ និងទី៩ ខែមករា ដែលអាជ្ញាធរអ៊ីរ៉ង់បានបន្ទោសលើសហរដ្ឋអាមេរិក និងអ៊ីស្រាអែល៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here