ប្រទេសទុយនីស៊ី៖ ក្រសួងមហាផ្ទៃបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍នៅថ្ងៃព្រហស្បតិ៍ថា កម្លាំងសន្តិសុខទុយនេស៊ីបានសម្លាប់ពួកភេរវករ៤នាក់ក្នុងប្រតិបត្តិការមួយនៅភាគខាងលិចខេត្តកាសេរ៉ីន។
សេចក្តីថ្លែងការណ៍មានខ្លឹមសារថា “អង្គភាពសន្តិសុខទុយនេស៊ីបានបង្ក្រាបពួកភេរវករ៤នាក់នៅក្នុងតំបន់ក្បែរតំបន់ប្រជុំជនម៉ាជេល បេល អាបេស បន្ទាប់ពីតាមដានក្រុមនេះអស់រយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ”។
ក្រសួងបានបន្ថែមថា ប្រតិបត្តិការសន្តិសុខនានាគឺនៅបន្តទូទាំងប្រទេសដែលគ្មានការរំខានដើម្បីបង្អាក់សន្តិសុខសុវត្ថិភាពប្រទេសទុយនេស៊ី និងប្រជាជន។
កាលពីដើមខែមករា ក្រសួងបានប្រកាសថា ប្រតិបត្តិការស្រដៀងគ្នាត្រូវបានធ្វើឡើងនៅខេត្តកាសេរ៉ីន ដែលបានសម្លាប់ភេរវករម្នាក់ និងចាប់ខ្លួនភេរវករម្នាក់ និងសន្តិសុខម្នាក់ស្លាប់ដោយសាររបួសធ្ងន់ធ្ងរក្នុងអំឡុងពេលប្រឈមមុខដាក់គ្នា។
ប្រទេសទុយនេស៊ីប្រឈមនឹងសកម្មភាពភេរវករកាន់តែច្រើនឡើងចាប់តាំងពីឆ្នាំ២០១១ ក្នុងនោះបុគ្គលិកសន្តិសុខ និងបុគ្គលិកយោធាជាច្រើននាក់ រួមទាំងជនស៊ីវិល និងភ្ញៀវទេសចរណ៍បរទេសជាច្រើននាក់ត្រូវបានសម្លាប់៕









