ភេរវករ៣នាក់ត្រុវបានសម្លាប់ក្នុងប្រតិបត្តិការសន្តិសុខនៅភាគនិរតីប៉ាគីស្ថាន

0

ប្រទេសប៉ាគីស្ថាន៖  កាលពីថ្ងៃថ្ងៃអាទិត្យកងកម្លាំងសន្តិសុខប៉ាគីស្ថានបានសម្លាប់ពួកសកម្មប្រយុទ្ធ៣នាក់ក្នុងប្រតិបត្តិការដែលមានមូលដ្ឋានលើការស៊ើបអង្កេតនៅ ខេត្តប៉ាឡូជីស្ថាន ភាគនិរតីប្រទេប៉ាគីស្ថាន។

អង្គភាពទំនាក់ទំនងសាធារណៈអន្តរសេវា (ISPR) ដែលជាស្ថាប័នផ្សព្វផ្សាយព័ត៌មានរបស់យោធាប៉ាគីស្ថានបាននិយាយក្នុងសេចក្តីថ្លែងការណ៍ថា ប្រតិបត្តិការនេះត្រូវបានធ្វើឡើងនៅក្នុងស្រុកប៉ានឆ្កួ បន្ទាប់ពីទទួលបានសេចក្តីរាយការណ៍អំពីវត្តមានរបស់ពួកសកម្មប្រយុទ្ធ។

សេចក្តីថ្លែងការណ៍មានខ្លឹមសារបន្ថែមថា មន្ត្រីសន្តិសុខបានប្រយុទ្ធគ្នាយ៉ាងមានប្រសិទ្ធិភាពនៅកន្លែងលាក់ខ្លួនរបស់ពួកសកម្មប្រយុទ្ធ ដោយក្រោយពេលបាញ់ប្រហារគ្នាយ៉ាងខ្លាំងក្លា ពួកសកម្មប្រយុទ្ធ៣នាក់ត្រូវបានសម្លាប់។

អាវុធ គ្រាប់រំសេវ និងគ្រឿងផ្ទុះជាច្រើនត្រូវបានរឹបអូសពីកើតហេតុ។

ពួកសកម្មប្រយុទ្ធដែលស្លាប់ទាំងនោះជាប់ពាក់ព័ន្ធនឹងសកម្មភាពភេរវកម្មជាច្រើននៅក្នុងតំបន់ នេះបើតាម ISPR៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here