ភេរវករ២នាក់ត្រូវបានសម្លាប់ក្នុងប្រតិបត្តិការប៉ូលិសនៅភាគពាយ័ព្យប៉ាគីស្ថាន

0

ប្រទេសប៉ាគីស្ថាន៖ ភេរវករ២នាក់ត្រូវបានសម្លាប់ក្នុងការបាញ់ប្រហារគ្នានៅខេត្តខាយប័រ ផាកថុនវ៉ា ភាគពាយ័ព្យប្រទេសប៉ាគីស្ថាន នេះបើតាមប៉ូលិសនិយាយកាលពីថ្ងៃចន្ទ។

យោងតាមសេចក្តីថ្លែងការណ៍របស់ប៉ូលិស ពួកសកម្មប្រយុទ្ធបានបើកការបាញ់ប្រហារលើរថយន្តប៉ូលិសចល័តក្នុងអំឡុងល្បាតជាប្រចាំនៅក្នុងស្រុកបាននូ ដែលនាំឱ្យមានការបាញ់តបតវិញភ្លាមៗពីមន្ត្រីប៉ូលិស។

ប៉ូលិសបាននិយាយថា ការបាញ់ប្រហារគ្នាបានកើតឡើងដែលមានរយៈពេលប្រមាណជា២០នាទី ហើយក្នុងពេលនោះភេរវករ២នាក់ត្រូវបានសម្លាប់។

ប៉ូលិសបានបន្ថែមថា ប្រតិបត្តិការស្រាវជ្រាវរុករកត្រូវបានធ្វើឡើងនៅក្នុងតំបន់នោះ ហើយសាកសពអ្នកស្លាប់ទាំង២នាក់ត្រូវបានបញ្ជូនទៅកាន់មន្ទីពេទ្យក្បែរនោះដើម្បីបំពេញបែបបទច្បាប់៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here