ប្រទេសនីហ្សេ៖ ភេរវករមិនតិចជាង៧០នាក់នោះទេដែលត្រូវបានសម្លាប់នៅទូទាំងប្រទេសនៅចន្លោះថ្ងៃទី១៩ និងទី២៥ ខែមករាកន្លងទៅនេះ ដែលក្នុងនោះមាន៥០នាក់ត្រូវបានសម្លាប់ក្នុងការវាយប្រហារតាមអាកាសដែលកំណត់គោលដៅលើកន្លែងប្រមូលផ្តុំរបស់ភេរវករ នេះបើតាមការលើកឡើងរបស់យោធានីហ្សេ។
នៅក្នុងបទយកការណ៍ប្រចាំសប្តាហ៍ដែលចាក់ផ្សាយកាលពីថ្ងៃអង្គារនៅលើទូរទស្សន៍រដ្ឋតេលេសាហេលបានឲ្យដឹងថា កងកម្លាំងការពារជាតិ និងសន្តិសុខ និយាយថា “ជនសង្ស័យ៤៨នាក់ក៏ត្រូវបានចាប់ខ្លួនដែលជាផ្នែកមួយនៃប្រតិបត្តិការសន្តិសុខនិងស៊ើបអង្កេតដែលត្រូវបានធ្វើឡើងជាសាធារណៈ។”
ប្រតិបត្តិការទាំងនេះក៏បានជំរុញឱ្យមានការបំផ្លាញភស្តុភារសំខាន់ៗរបស់សត្រូវផងដែរ ដែលនេះជាការកាត់បន្ថយសមត្ថភាពប្រតិបត្តិការរបស់ក្រុមប្រដាប់អាវុធយ៉ាងខ្លាំង នេះបើតាមបទយកការណ៍ប្រចាំសប្តាហ៍៕









