ស្លាប់បុរសម្នាក់ក្នុងការបំផ្ទុះនៅភាគពាយ័ព្យប្រទេសប៉ាគីស្ថាន

0

ប្រទេសប៉ាគីស្ថាន៖ មនុស្សម្នាក់បានស្លាប់បាត់បង់ជីវិតក្នុងហេតុការណ៍បំផ្ទុះគ្រាប់បែកនៅខេត្តខាយប័រ ផាកថុនវ៉ា ភាគពាយ័ព្យប្រទេសប៉ាគីស្ថានកាលពីថ្ងៃពុធ នេះបើតាមការលើកឡើងរបស់ប៉ូលិសមូលដ្ឋាន។

ព័ត៌មានផ្លូវការដែលទទួលបានពីប៉ូលិសមូលដ្ឋានបានប្រាប់អ្នកយកព័ត៌មានថា ហេតុការណ៍ផ្ទុះបានកើតឡើងនៅក្នុងតំបន់វ៉ារ៉ាម៉ាម៉ុន ក្នុងស្រុកបាជួ។

តាមព័ត៌មានផ្លូវការបានឲ្យដឹងទៀតថា  ប៉ូលិសបានរាយខ្សែរង្វង់សុវត្ថិភាពបិទទីតាំងកើតហេតុ ប្រមូលភស្តុតាងនៅទីតាំងកើតហេតុ និងបើកការស៊ើបអង្កេតផ្លូវការដើម្បីកំណត់ពីលក្ខណៈនៃការផ្ទុះ និងអ្នកទទួលខុសត្រូវ។

ពុំទាន់មានក្រុមណាមួយអះអាងទទួលខុសត្រូវចំពោះការបំផ្ទុះនេះនៅឡើយទេ៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here