អ៊ីរ៉ាក់បំផ្លាញកន្លែងលាក់ខ្លួន៣កន្លែង និងចាប់ខ្លួនពួកសកម្មប្រយុទ្ធ IS ២នាក់

0

ប្រទេសអ៊ីរ៉ាក់៖ ក្រសួងប្រឆាំងភេរវកម្មអ៊ីរ៉ាក់បានប្រកាសនៅថ្ងៃពុធពីការចាប់ខ្លួនពួកសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាម (IS) ២នាក់ នៅខេត្តអានបាភាគខាងលិចប្រទេស និងការបំផ្លាញកន្លែងលាក់ខ្លួនរបស់ពួកសកម្មប្រយុទ្ធ IS ចំនួន៣កន្លែងនៅខេត្តគឺកុកភាគខាងជើងប្រទេស។

សេចក្តីថ្លែងការណ៍របស់ CTS មានខ្លឹមសារថា ការចាប់ខ្លួននេះត្រូវបានធ្វើឡើងក្នុងអំឡុងប្រតិបត្តិការ២ដាច់ដោយឡែកពីគ្នាដែលផ្អែកលើការស៊ើបអង្កេត និងមានដីការតុលាការច្បាស់លាស់។

ដោយឡែក កម្លាំង CTS នៅក្នុងខេត្តគឺកុក បានរកឃើញ និងកម្ទេចកន្លែងលាក់ខ្លួនរបស់ក្រុម IS ចំនួន៣កន្លែងក្នុងអំឡុងប្រតិបត្តិការឆែកឆេរ និងវាយឆ្មក់ នេះបើតាមប្រភព។

ប្រតិបត្តិការនេះត្រូវបានធ្វើឡើងដោយមានការប្រុងប្រយ័ត្នខ្ពស់ដោយសារកម្លាំងសន្តិសុខអ៊ីរ៉ាក់កាលពីថ្ងៃអង្គារបានទប់ស្កាត់ការប៉ុនប៉ងបំផ្ទុះគ្រាប់បែកអត្តឃាតដោយចាប់ខ្លួនពួកសកម្មប្រយុទ្ធ IS ម្នាក់ដែលពាក់ខ្សែរក្រវ៉ាត់អត្តឃាតក្នុងខេត្តអានបា។

គួររំលឹកផងដែរថា ស្ថានភាពសន្តិសុខនៅក្នុងប្រទេសអ៊ីរ៉ាក់មានភាពប្រសើរឡើងជាងមុនចាប់តាំងពីការបរាជ័យរបស់ក្រុមសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាមក្នុងឆ្នាំ២០១៧។ ទោះបីជាយ៉ាងណាក៏ដោយក្រុមសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាមដែលនៅសេសសល់បានលួចចូលទៅក្នុងកណ្តាលទីក្រុង តំបន់វាលខ្សាច់ និងតំបន់ខ្ពង់រាបផ្សេងទៀត ហើយធ្វើការវាយឆ្មក់ជាញឹកញាប់មកលើកងកម្លាំងសន្តិសុខ និងជនស៊ីវិល៕

LEAVE A REPLY

Please enter your comment!
Please enter your name here