ពួកឧទ្ទាមប្រដាប់អាវុធ២នាក់ស្លាប់ និងគ្រាប់រំសេវត្រូវបានរឹបអូសនៅឥណ្ឌា

0

ប្រទេសឥណ្ឌា៖ កម្លាំងសន្តិសុខឥណ្ឌាបានសម្លាប់ពួកឧទ្ទាមប្រដាប់អាវុធយ៉ាងហោចណាស់២នាក់ក្នុងការប្រឈមមុខដាក់គ្នាដែលនៅរដ្ឋធានីឆាតធីសហ្កា ភាគកណ្តាលប្រទេសឥណ្ឌា កាលពីថ្ងៃព្រហស្បតិ៍។

 គ្រាប់រំសេវយ៉ាងសន្ធឹកសន្ធាប់ រួមទាំងកាំភ្លើង AK-47 ជាច្រើនដើម ត្រូវបានរឹបអូសពីកន្លែងកើតហេតុផងដែរ។ ការប្រឈមមុខដាក់គ្នារវាងកងកម្លាំងសន្តិសុខ និងពួកឧទ្ទាមប្រដាប់អាវុធបានកើតឡើងនៅក្នុងតំបន់ប៊ីចាពួរ ក្នុងពេលកងម្លាំងសន្តិសុខអនុវត្តប្រតិបត្តិការឆែកឆេ។

ក្នុងឆ្នាំនេះពួកឧទ្ទាមប្រដាប់អាវុធប្រមាណជា២០នាក់ត្រូវបានសម្លាប់នៅក្នុងប្រទេសឥណ្ឌា ចំណែកឯឆ្នាំមុនពួកឧទ្ទាមប្រមាណជាជិត៣០០នាក់ត្រូវបានសម្លាប់៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here