ប្រទេសបែលហ្ស៊ិក៖ រដ្ឋមន្ត្រីការបរទេសសហភាពអឺរ៉ុប (EU) បានឯកភាពកាលពីថ្ងៃព្រហស្បតិ៍នេះក្នុងការដាក់បញ្ជូលកងទ័ពឆ្មាំបដិវត្តន៍ឥស្លាមរបស់អ៊ីរ៉ង់ (IRGC) ក្នុងបញ្ចីភេរវករ នេះបើតាមការលើកឡើងរបស់លោក កាចា កាឡាស អ្នកតំណាងជាន់ខ្ពស់ទទួលបន្ទុកកិច្ចការបរទេស និងគោលនយោបាយសន្តិសុខរបស់សហភាពអឺរ៉ុប។
លោក កាឡាស បាននិយាយមុននេះថា វិធានការណ៍នេះនឹងបង្កឱ្យមានការរឹតបន្តឹង និងទណ្ឌកម្មខ្លាំងជាងមុន ដែលមានទាំងបុគ្គលមួយចំនួនដែលត្រូវបានចោទប្រកាន់ពីបទប្រព្រឹត្តអំពើហិង្សាប្រឆាំងនឹងក្រុមបាតុករ ក៏ដូចជាអង្គភាពជាច្រើនទៀតផងដែរ។
សហភាពអឺរ៉ុបបានចុះបញ្ជីកងទ័ពឆ្មាំបដិវត្តន៍ឥស្លាមរបស់អ៊ីរ៉ង់ក្នុងរបបទណ្ឌកម្មអាវុធប្រល័យលោករបស់ប្រទេសអ៊ីរ៉ង់រួចរាល់ហើយ។ ទណ្ឌកម្មនេះនឹងត្រូវបង្កកទ្រព្យសម្បត្តិនៅក្នុងសហភាពអឺរ៉ុប និងហាមឃាត់ការបង្កើតមូលនិធិ និងធនធានសេដ្ឋកិច្ច។
ថ្មីៗនេះ សហភាពអឺរ៉ុបបានបន្ថែមសំពាធទៅលើប្រទេសអ៊ីរ៉ង់ ដែលស្របតាមសហរដ្ឋអាមេរិក៕









