ពួកសកម្មប្រយុទ្ធអាល់ស្ហាបាប១៣នាក់ត្រូវបានសម្លាប់នៅភាគអាគ្នេយ៍សូម៉ាលី

0

ប្រទេសសូម៉ាលី៖ កងកម្លាំងសន្តិសុខសូម៉ាលីបានសម្លាប់ពួកសកម្មប្រយុទ្ធអាល់ស្ហាបាប ១៣នាក់ក្នុងនោះមានមេបញ្ជាការ៥នាក់ និង៨នាក់ផ្សេងទៀតរងរបួសក្នុងអំឡុងប្រតិបត្តិការដែលធ្វើឡើងនៅល្ងាចថ្ងៃអាទិត្យនៅក្នុងតំបន់ម៉ាកហ្សា សាកស៊ីដ ភាគអាគ្នេយ៍ប្រទេសសូម៉ាលី។

ភ្នាក់ងារសន្តិសុខនិងស៊ើបអង្កេតជាតិ (NISA) បាននិយាយកាលពីថ្ងៃចន្ទថា ប្រតិបត្តិការនេះបានកំណត់គោលដៅលើផ្ទះមួយខ្នងដែលមេដឹកនាំជាន់ខ្ពស់អាល់ស្ហាបាបកំពុងបើកកិច្ចប្រជុំ។

NISA និយាយនៅក្នុងសេចក្តីថ្លែងការណ៍ដែលចេញផ្សាយនៅទីក្រុងម៉ូហ្កាឌីស្យូ​ រដ្ឋធានីរបស់ប្រទេសសូម៉ាលី ថា​ “ក្រុមមេដឹកនាំដែលជាគោលដៅកំពុងប្រជុំដើម្បីរៀបផែនការវាយប្រហារភេរវកម្ម និងដើម្បីបង្ខិតបង្ខំអ្នកស្រុកឱ្យផ្តល់ការគាំទ្រ។ ក្រសួងបានរារាំងផែនការទាំងនេះដោយកម្ទេចក្រុមនេះ ហើយបំផ្លាញសកម្មភាពនានារបស់ពួកគេនៅក្នុងតំបន់នោះ”។ 

ប្រតិបត្តិការយោធាចុងក្រោយកើតឡើងនៅពេលដែលកងកម្លាំងសន្តិសុខសូម៉ាលីបានបង្កើនការវាយលុកប្រឆាំងនឹងក្រុមសកម្មប្រយុទ្ធអាល់ស្ហាបាបនៅទូទាំងប្រទេស។

 ទាហានក្នុងស្រុកដែលគាំទ្រដោយកងទ័ពដៃគូអន្តរជាតិបានធ្វើប្រតិបត្តិការរួមគ្នានៅតំបន់ភាគកណ្តាល និងភាគខាងត្បូង ដោយសារកងកម្លាំងរដ្ឋាភិបាលស្វែងរកទីតាំងដើម្បីឈរជើង៕

LEAVE A REPLY

Please enter your comment!
Please enter your name here