ការវាយឆ្មក់របស់ក្រុមបូកូហ៉ារ៉ាមសម្លាប់មនុស្ស២នាក់នៅតំបន់ហ្វាណស

0

ប្រទេសកាមេរូន៖ យ៉ាងហោចណាស់ជនស៊ីវិល២នាក់ត្រូវបានសម្លាប់បន្ទាប់ពីក្រុមបូកូហ៉ារ៉ាមវាយឆ្មក់លើសហគមន៍ចំនួន៣ ក្នុងតំបន់ហ្វាណស ប្រទេសកាមេរូន នេះបើតាមការលើកឡើងរបស់សន្តិសុខកាលពីថ្ងៃចន្ទ។

ការវាយប្រហារនេះត្រូវបានធ្វើឡើងពេញមួយយប់ថ្ងៃអាទិត្យឈានចូលថ្ងៃចន្ទនៅក្នុងភូមិអេលដាម៉ា ភូមិម៉ឡេ និងភូមិហូលវ៉ា។ មន្ត្រីយោធានៅក្នុងតំបន់និយាយថា ពួកសកម្មប្រយុទ្ធបានវាយប្រហារទៅលើមន្ទីពេទ្យមួយកន្លែង សម្លាប់ឆ្មាំសន្តិសុខម្នាក់ និងគិលានុបដ្ឋាយិកាម្នាក់។

មន្ត្រីម្នាក់សុំមិនបញ្ចេញឈ្មោះបានប្រាប់អ្នកយកព័ត៌មានថា “ពួកគេបានធ្វើឲ្យជនស៊ីវិលមួយចំនួនរងរបួសផងដែរ។ ប្រជាជនមានភាពភ័យខ្លាច។ ពួកយើងបានដាក់ពង្រាយកងទ័ពនៅតាមតំបន់ជាច្រើនដើម្បីស៊ើបអង្កេត ហើយទាហានដ៏ក្លាហានរបស់យើងកំពុងធ្វើការយ៉ាងសស្រាក់សស្រាំដើម្បីចាប់ពួកភេរវករទាំងនោះ”។

សូមបញ្ជាក់ផងដែរថា ក្រុមបូកូហ៉ារ៉ាមបានធ្វើប្រតិបត្តិការក្នុងតំបន់នេះចាប់តាំងពីឆ្នាំ២០១៤។ ក្រុម​ភេរវករនេះល្បីល្បាញ​ខាងវាយ​ឆ្មក់​ចូល​សហគមន៍​ជន​ស៊ីវិល និង​ចាប់​ជំរិតដើម្បីទារប្រាក់​៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here