អាហ្វហ្កានីស្ថាន៖ កងកម្លាំងសន្តិសុខ អាហ្វហ្កានីស្ថានបានរឹបអូសអាវុធនិងគ្រាប់រំសេវខុសច្បាប់មួយចំនួនធំក្នុងអំឡុងប្រតិបត្តិការបោសសំអាតជាបន្តបន្ទាប់នៅក្នុងខេត្តសាមាហ្កាន ភាគខាងជើងប្រទេសអាហ្វហ្កានីស្ថាន នេះបើតាមការិយាល័យនគរបាលខេត្តនិយាយកាលពីថ្ងៃសុក្រ។
យោងតាមសេចក្តីថ្លែងការណ៍បានឲ្យដឹងថា ប្រតិបត្តិការត្រូវបានធ្វើឡើងដោយផ្អែកលើរបាយការណ៍ស៊ើបអង្កេតនៅក្នុងតំបន់ជាច្រើននៃខេត្តនេះ។ វត្ថុដែលរឹបអូសបានមានដូចជាកាំភ្លើងយន្ត PK អាវុធធន់ធ្ងន់ជាច្រើនដើម កាំភ្លើងអាកាចំនួន៥ដើម និងគ្រាប់កាំភ្លើង PK រាប់រយគ្រាប់។
អាជ្ញាធរក៏បានរកឃើញអាវុធ និងគ្រាប់រំសេវបន្ថែមទៀតនៅក្នុងខេត្តសាអ៊ីប៉ូលដែលនៅជាប់គ្នា ហើយក្រោយមកត្រូវបានប្រគល់ជូនរតនាគារជាតិ។
មន្រ្តីសន្តិសុខបានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការបន្តប្រតិបត្តិការបែបនេះដើម្បីទប់ស្កាត់ការកាន់កាប់អាវុធខុសច្បាប់ និងធានាសុវត្ថិភាពសាធារណៈ៕









