អ៊ីស្រាអែលបន្តប្រតិបត្តិការយោធានៅហ្កាហ្សា និងប្រទេសលីបង់

0

ប្រទេសអ៊ីស្រាអែល៖ កងទ័ពអ៊ីស្រាអែលបានធ្វើប្រតិបត្តិការនៅតំបន់ហ្កា្កហ្សា និងនៅប្រទេសលីបង់កាលពីថ្ងៃចន្ទ បង្កឲ្យមានមនុស្សស្លាប់យ៉ាងហោចណាស់៨នាក់។ យោងតាមការធ្វើបច្ចុប្បន្នភាពរបស់អាជ្ញាធរសុខាភិបាលហ្កាហ្សាបានឲ្យដឹងថា កងកម្លាំងអ៊ីស្រាអែលសម្លាប់ជនជាតិប៉ាឡេស្ទីនយ៉ាហោចណាស់ចំនួន៥នាក់ក្នុងរយៈពេលមួយថ្ងៃកន្លងទៅនេះ។

ចំណែកឯអ្នកនាំពាក្យយោធាអ៊ីស្រាអែលបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា កងទ័ពបានបាញ់និងសម្លាប់ពួកសកម្មប្រយុទ្ធ៤នាក់បន្ទាប់ពីពួកគេចេញពីផ្លូវរូងក្រោមដី ហើយបានបាញ់ប្រហារមកលើទាហាននៅតំបន់រ៉ាហ្វា ភាគខាងត្បូងហ្កាហ្សា។

អ្នកនាំពាក្យរូបនេះបាននិយាយថា “កងទ័ពកំពុងបន្តប្រតិបត្តិការនៅក្នុងតំបន់នេះដើម្បីកំណត់ទីតាំង និងកម្ចាត់ក្រុមភេរវករនៅក្នុងផ្លូវរូងក្រោមដី”

នៅភាគខាងត្បូងប្រទេសលីបង់ មនុស្ស៣នាក់ក្នុងនោះមានក្មេងម្នាក់ ត្រូវបានសម្លាប់ក្នុងការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើករបស់អ៊ីស្រាអែលទៅលើរថយន្តមួយគ្រឿង នេះបើតាមមជ្ឈមណ្ឌល​​​ប្រតិបត្តិការសង្គ្រោះបន្ទាន់របស់ក្រសួងសុខាភិបាលលីបង់។

នៅក្នុងការវាយប្រហារនេះ យោធាអ៊ីស្រាអែលបាននិយាយថា សមាជិកហេបូឡាម្នាក់ត្រូវបានវាយប្រហារនៅក្នុងតំបន់យ៉ានូ​ ដោយអះអាងថាវាជា ការឆ្លើយតបចំពោះការរំលោភបំពានលើបទឈប់បាញ់ម្តងហើយម្តងទៀតរបស់ក្រុមហេបូឡា”។

ក្រោយមក អ្នកនាំពាក្យយោធាអ៊ីស្រាអែលបានកំណត់អត្តសញ្ញាណ “សមាជិកហេបូឡាម្នាក់នោះ”  ថាជាលោក អាម៉ាដ អាលី សាឡាមី ប្រធានកងកាំភ្លើងធំក្នុងតំបន់យ៉ានូ៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here