ស្លាប់ប៉ូលិស៤នាក់ក្នុងការវាយប្រហារភេរវកម្មនៅភាគពាយ័ព្យប៉ាគីស្ថាន

0

ប្រទេសប៉ាគីស្ថាន៖ ប៉ូលិស៤នាក់់ត្រូវបានសម្លាប់ និងជាច្រើននាក់ទៀតរងរបួសក្នុងការបាញ់ប្រហារគ្នាក្នុងខេត្តខាយប័រផាកថុនវ៉ាភាគពាយ័ព្យប្រទេសប៉ាគីស្ថាន នេះបើតាមការលើកឡើងរបស់មន្ត្រីប៉ូលិស។

ហេតុការណ៍នេះបានកើតឡើងនៅពេលដែលភេរវករបានវាយប្រហារលើប៉ូលិសក្នុងអំឡុងប្រតិបត្តិការឆែកឆេរនៅក្នុងតំបន់ប៉ានីអាឡា ស្រុកដេរ៉ាអ៊ីស្មែលខាន់ បណ្តាលឲ្យប៉ូលិស៤នាក់ស្លាប់នៅនឹងកន្លែងក្នុងនោះមានមន្ត្រីប៉ូលិសជាន់ខ្ពស់ម្នាក់ រីឯមន្ត្រីប៉ូលិស៣នាក់ទៀតរងរបួស នេះបើតាមប៉ូលិសមូលដ្ឋានប្រាប់អ្នកសារព័ត៌មានកាលពីថ្ងៃពុធ។

ប៉ូលិសបាននិយាយថា ដោយមានការបាញ់ប្រហារតបតវិញពីប៉ូលិស ភេរវករម្នាក់ត្រូវបានសម្លាប់ផងដែរ។ បន្ទាប់ពីឧបទ្ទវហេតុនេះ ប៉ូលិសមួយក្រុមផ្សេងទៀតរួមជាមួយក្រុមជួយសង្គ្រោះបានទៅដល់កន្លែងកើតហេតុ និងបានបញ្ជូនអ្នករបួសទៅមន្ទីរពេទ្យនៅក្បែរនោះ។

ប៉ូលិសចាប់ផ្តើមការស៊ើបអង្កេតមួយ និងបើកប្រតិបត្តិការឆែកឆេររុករកនៅក្នុងតំបន់ជុំវិញនោះដើម្បីចាប់ខ្លួនភេរវករដែលពាក់ព័ន្ធក្នុងការវាយប្រហារនេះ៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here