អាហ្វហ្កានីស្ថាន៖ ប៉ូលិសខេត្តបាកឡាន ភាគខាងជើងប្រទេសអាហ្វហ្កានីស្ថានបានរឹបអូសអាវុធខុសច្បាប់ជាច្រើន រួមទាំងកាំភ្លើងខ្លីចំនួន២៥ដើមផងដែរ នេះបើតាមសេចក្តីរាយការណ៍របស់វិទ្យុនិងទូរទស្សន៍អាហ្វហ្កានីស្ថានកាលពីថ្ងៃព្រហស្បតិ៍។
អាវុធទាំងនោះត្រូវបានរកឃើញនៅក្នុងប្រតិបត្តការដែលមានមូលដ្ឋានលើការស៊ើបអង្កេតនៅស្រុកដាហាណាអ៊ីហ្គូរី នេះបើតាមប្រភពពីសន្តិសុខដែលដកស្រង់ដោយវិទ្យុនិងទូរទស្សន៍អាហ្វហ្កានីស្ថាន។
មិនមានព័ត៌មានលម្អិតបន្ថែមត្រូវបានគេរាយកាណ៍នោះទេ។ សេចក្តីរាយកាណ៍នេះបានបញ្ជាក់ជាថ្មីថា គ្មានបុគ្គលដែលគ្មានការអនុញ្ញាតណាមួយត្រូវបានអនុញ្ញាតឱ្យរក្សាទុកឬកាន់អាវុធនោះទេ។
ដើម្បីជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងដើម្បីរក្សាច្បាប់និងសណ្តាប់ធ្នាប់ រដ្ឋាភិបាលអាហ្វហ្កានីស្ថានបានសន្យាថានឹងប្រមូលអាវុធនិងគ្រាប់រំសេវឲ្យអស់ពីបុគ្គលដែលនៅក្រៅស្ថាប័នសន្តិសុខផ្លូវការទូទាំងប្រទេស៕









