ស្លាប់៤នាក់ក្នុងការវាយប្រហារដោយដ្រូនរបស់អ៊ីស្រាអែលនៅភាគខាងកើតលីបង់

0

ប្រទេសលីបង់៖ មនុស្ស៤នាក់ស្លាប់នៅយប់ថ្ងៃអាទិត្យក្នុងការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើករបស់អ៊ីស្រាអែលលើគោលដៅរថយន្តមួយគ្រឿងនៅតាមបណ្តោយព្រំដែនប្រទេសលីបង់-ស៊ីរី នេះបើតាមការចុះផ្សាយរបស់ភ្នាក់ងារសារព័ត៌មានជាតិលីបង់។

សំឡេងផ្ទុះដ៏ខ្លាំងមួយត្រូវបានអ្នកភូមិដែលនៅក្បែរគោលដៅវាយប្រហារបានឮគ្រប់គ្នា នេះបើតាមភ្នាក់ងារសារព័ត៌មាន។ ក្រុមការពារជនស៊ីវិលបានពន្លត់ភ្លើងនៅខាងក្នុងរថយន្ត និងបានរកឃើញសាកសពមនុស្ស៤នាក់។

មកដល់ពេលនេះ កងទ័ពអ៊ីស្រាអែលនៅមិនទាន់ធ្វើសេចក្តីអត្ថាធិប្បាយជុំវិញឧបទ្ទវហេតុនេះនៅឡើយទេ។

គួររំលឹកផងដែរថា កិច្ចព្រមព្រៀងឈប់បាញ់រវាងក្រុមហេបូឡា និងអ៊ីស្រាអែលបានចូលជាធរមានតាំងពីថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៤។ ទោះបីជាមានកិច្ចព្រមព្រៀងក៏ដោយ ក៏យោធាអ៊ីស្រាអែលនៅតែបន្តការវាយប្រហារម្តងម្កាលទៅលើប្រទេសលីបង់ដោយអះអាងថា ខ្លួនមានគោលបំណងលុបបំបាត់ “ការគំរាមកំហែង”  ដែលបង្កឡើងដោយក្រុមហេបូឡា៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here