២នាក់ត្រូវបានសម្លាប់ និង១៩នាក់ត្រូវបានចាប់ពង្រត់ដោយក្រុមបូកូហារាំ

0

ប្រទេសកាមេរូន៖ ពួកសកម្មប្រយុទ្ធរបស់ក្រុមបូកូហារាំដែលជាក្រុមភេរវកម្មបានវាយឆ្មក់លើសហគមន៍ចំនួន៤នៅក្នុងតំបន់ហ្វាណ័សរបស់ប្រទេសកាមេរូនកាលពីយប់ថ្ងៃសុក្រ សម្លាប់មនុស្ស២នាក់ និងចាប់ពង្រត់មនុស្ស១៩នាក់ផ្សេងទៀត នេះបើតាមប្រភពពីសន្តិសុខនិយាយកាលពីថ្ងៃសៅរ៍។

មន្ត្រីសន្តិសុខក្នុងតំបន់បានប្រាប់អ្នកយកព័ត៌មានក្នុងលក្ខខណ្ឌអនាមិកថា​ អ្នកវាយប្រហារបានឆ្មក់ចូលភូមិមួយចំនួនក្នុងស្រុកប្លង់ហ្កា ក្នុងពេលដែលអ្នកភូមិកំពុងគេងលក់ ហើយពួកគេបើកការបាញ់ប្រហារដោយមិនរើសមុខ។

មន្ត្រីនេះបានបន្តថា ”ពួកភេរវករវាយប្រហារលើអ្នកភូមិដោយប្រើកាំភ្លើង ផ្គាក់ កូនកាំបិត និងដំបង” ។ អ្នកភូមិដែលព្យាយាមរត់គេចខ្លួន ពេលដែលចាប់ខ្លួនបាននឹងត្រូវសម្លាប់នៅនឹងកន្លែង។

ស្ត្រីនិងកុមារជាច្រើននាក់ស្ថិតនៅក្នុងចំណោមអ្នកដែលត្រូវបានចាប់ពង្រត់។ ប្រភពបានកត់សម្គាល់ថា កងទ័ពបានបើកប្រតិបត្តិការឆែកឆេររុរក និងជួយសង្គ្រោះ។

គួររំលឹកផងដែរថា ក្រុមបូកូហារាំធ្វើសកម្មភាពយ៉ាងសកម្មនៅក្នុងតំបន់នេះចាប់តាំងពីឆ្នាំ២០១៤ ហើយល្បីល្បាញខាងធ្វើទុក្ខបុកម្នេញលើ​ជន​ស៊ីវិល ដែលជារឿយៗតែងតែចាប់ជំរិតជនរងគ្រោះដើម្បីជម្រិតទារប្រាក់៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here