ស្លាប់២ របួសច្រើននាក់ក្នុងហេតុការណ៍ផ្ទុះនៅភាគពាយ័ព្យប៉ាគីស្ថាន

0

ប្រទេសប៉ាគីស្ថាន៖ មនុស្សយ៉ាងហោចណាស់២នាក់ក្នុងនោះមានក្មេងម្នាក់បានស្លាប់បាត់បង់ជីវិត និងជាច្រើននាក់ផ្សេងទៀតរងរបួសក្នុងហេតុការណ៍ផ្ទុះមួយនៅខេត្តខាយប័រផាកថុនវ៉ា ភាគពាយ័ព្យប្រទេសប៉ាគីស្ថានកាលពីថ្ងៃចន្ទ នេះបើតាមការលើកឡើងរបស់ប៉ូលិស។

មន្ត្រីប៉ូលិសមូលដ្ឋានបានប្រាប់អ្នកយកព័ត៌មានថា ហេតុការណ៍នេះបានកើតឡើងនៅជិតស្ថានីយ៍ប៉ូលិសមីរីយ៉ាន ក្នុងស្រុកបាននូ។

កងកម្លាំងសន្តិសុខនិងក្រុមជួយសង្គ្រោះប្រញាប់ប្រញាល់ទៅទីតាំងកើតហេតុ ហើយបានបញ្ជូនអ្នករងរបួសទៅមន្ទីពេទ្យក្បែរនោះ ដែលអ្នករបួសជាច្រើននាក់ត្រូវបានគេរាយការណ៍ថាស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ។

ប៉ូលិសនិយាយថា ពួកគេកំពុងស៊ើបអង្កេតលើមូលហេតុនៃការផ្ទុះនេះ៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here