ក្រុង New York៖ ប៉ូលិសទីក្រុងញ៉ូវយ៉កបាននិយាយថា ហេតុការណ៍ផ្ទុះយ៉ាងធ្ងន់ធ្ងរមួយបានបំផ្លាញព្រះវិហារមួយកន្លែងនៅក្នុងទីក្រុងញ៉ូវយ៉កកាលពីព្រឹកថ្ងៃអង្គារបណ្តាលឱ្យមនុស្ស៥នាក់រងរបួស។
ក្លិនឧស្ម័នត្រូវបានគេរាយការណ៍ថាភាយចេញពីក្នុងព្រះវិហារក្រុមជំនុំជីវិតពេញបរិបូរណ៍នៅទីក្រុងប៉ូនវីល ស្រុកអូនៃឡា នេះបើតាមការចុះផ្សាយព័ត៌មានរបស់ប៉ូលិស។
អ្នកពន្លត់អគ្គិសភ័យម្នាក់ស្ថិតនៅក្នុងព្រះវិហារនៅពេលដែលការផ្ទុះនេះកើតឡើង។ អ្នកពន្លត់អគ្គិសភ័យ និងជនស៊ីវិលម្នាក់រងរបួសធ្ងន់ នេះបើតាមប៉ូលិស។
អ្នករងរបួស៥នាក់ត្រូវបានបញ្ជូនទៅមន្ទីពេទ្យក្នុងស្រុកដើម្បីព្យាបាល។
ប៉ូលិសកំពុងស៊ើបអង្កេតពីមូលហេតុនៃការផ្ទុះនេះ។ គិតត្រឹមរសៀលថ្ងៃអង្គារ ប៉ូលិសបាននិយាយថា មិនមានសញ្ញាណនៃសកម្មភាពឧក្រិដ្ឋកម្មណាមួយដែលពាក់ព័ន្ធនៅក្នុងការផ្ទុះនេះទេ៕









