ស្លាប់៦នាក់ក្នុងការវាយប្រហាររបស់ក្រុមហ៊ូធីនៅភាគខាងលិចយេម៉ែន

0

ប្រទេសយ៉េមែន៖ ទាហានរដ្ឋាភិបាលយ៉េមែន៦នាក់ត្រូវបានសម្លាប់ក្នុងការវាយប្រហារពេញមួយយប់ដែលធ្វើឡើងដោយក្រុមហ៊ូធីក្នុងការប៉ុនប៉ងដណ្តើមយកទីក្រុងសំខាន់នៅតំបន់សមុទ្រក្រហមក្នុងខេត្តហូដីដាភាគខាងលិចប្រទេសយេម៉ែ នេះបើតាមប្រភពពីរដ្ឋាភិបាល​ក្នុងតំបន់ និងយោធានិយាយ។

អាជ្ញាធរមូលដ្ឋានបានប្រាប់អ្នកយកព័តមាននៅព្រឹកថ្ងៃអាទិត្យថា ក្រុមហ៊ូធីបានបើកការវាយប្រហារទ្រង់ទ្រាយធំកាលពីយប់ថ្ងៃសៅរ៍ទៅលើទីតាំងយោធានៅក្នុងស្រុកហាយ ខេត្តហូដីដា។

តាមអាជ្ញាធរបានឲ្យដឹងថា ការប៉ះទង្គិចគ្នានេះមានរយៈពេលជាច្រើនម៉ោង បណ្តាលឱ្យមនុស្ស៦នាក់ស្លាប់ និងប្រមាណជា១០នាក់ផ្សេងទៀតរងរបួស។ អ្នកប្រយុទ្ធហ៊ូធីរាប់សិបច្រើននាក់ក៏ត្រូវបានសម្លាប់ និងរងរបួសផងដែរ។

មិនមានសេចក្តីអត្ថាធិប្បាយភ្លាមៗពីក្រុមហ៊ូធីនោះទេ៕

LEAVE A REPLY

Please enter your comment!
Please enter your name here