ភេរវករ៣នាក់ត្រូវបានសម្លាប់ក្នុងតំបន់កាស្មៀរដែលគ្រប់គ្រងដោយឥណ្ឌា

0

ប្រទេសឥណ្ឌា៖ កម្លាំងសន្តិសុខឥណ្ឌាបានបាញ់សម្លាប់ភេរវករ៣នាក់នៅក្នុងតំបន់កាស្មៀដែលគ្រប់គ្រងដោយឥណ្ឌា នេះបើយោងតាមប្រភពព័ត៌មានក្នុងស្រុកបញ្ជាក់កាលពីថ្ងៃអាទិត្យនេះ។

ការប៉ះទង្គិចគ្នារវាងកងកម្លាំងសន្តិសុខឥណ្ឌា និងភេរវករដែលស្លាប់ទាំងនោះបានកើតឡើងនៅក្នុងតំបន់គីសវ៉ា។

 ក្រុមសន្តិសុខរួមគ្នាដែលមកពីកងទ័ពឥណ្ឌា ប៉ូលិសស្រុក និងកងកម្លាំងប៉ូលិសបម្រុងរបស់ក្រសួងមហាផ្ទៃបានវាយឆ្មក់នៅកន្លែងដែលពួកភេរវករទាំងនោះកំពុងលាក់ខ្លួន៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here