ភេរវករ៥នាក់ត្រូវបានសម្លាប់ក្នុងប្រតិបត្តិការសន្តិសុខនៅភាគនិរតីប៉ាគីស្ថាន

0

ប្រទេសប៉ាគីស្ថាន៖ ភេរវករ៥នាក់ត្រូវបានសម្លាប់ក្នុងអំឡុងប្រតិបត្តិការដែលធ្វើឡើងដោយភ្នាក់ងារអនុវត្តច្បាប់នៅជិតតំបន់ព្រំដែនប៉ាគីស្ថាន-អាហ្វហ្កានីស្ថានក្នុងស្រុកពីស្ហីន ខេត្តប៉ាឡូជីស្ថានភាគនិរតីប្រទេសប៉ាគីស្ថានកាលពីថ្ងៃអាទិត្យ នេះបើតាមព័ត៌មានផ្លូវការ។

អ្នកនាំពាក្យនៃនាយកដ្ឋានប្រឆាំងភេរវកម្ម (CTD) របស់ប៉ូលិសបាននិយាយថា ប្រតិបត្តិការនេះត្រូវបានធ្វើឡើងនៅជិតជំរំជនភៀសខ្លួនដោយផ្អែកលើរបាយការណ៍ស៊ើបអង្កេតពីវត្តមានរបស់ភេរវករនៅក្នុងតំបន់នោះ។

មន្ត្រី CTD និយាយថា បុគ្គលិកសន្តិសុខបានប្រយុទ្ធគ្នាជាមួយជនសង្ស័យក្នុងការបាញ់ប្រហារគ្នា ដែលបណ្តាលឲ្យភេរវករ៥នាក់ស្លាប់ រួមទាំងអ្នកបំផ្ទុះគ្រាប់បែកអត្តឃាតម្នាក់ដែលបានបំផ្ទុះខ្លួនឯងដើម្បីគេចពីការចាប់ខ្លួន។

មន្ត្រីរូបនេះបន្តថា “ពួកភេរវករកំពុងរៀបចំផែនការវាយប្រហារលើទីស្នាក់ការកណ្តាល ប៉ូលិស និងមហាវិទ្យាល័យនាយទាហាននៅក្នុងតំបន់”។ អាវុធ និងគ្រឿងផ្ទុះមួយចំនួនត្រូវបានរឹបអូសពីរថយន្តនៅកន្លែងកើតហេតុ។

មន្ត្រីរូបនេះបន្ថែមថា ប្រតិបត្តិការឆែកឆេររុករក និងបោសសម្អាតនៅក្នុងតំបន់ជុំវិញនោះកំពុងបន្តដើម្បីប្រាកដថាមិនមានជនសង្ស័យផ្សងទៀតនៅសេសសល់ឡើយ៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here